ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៧នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៨នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១ ៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦៥នាក់ និងកំពុងសម្រាកព្យាបាល៧៥៣នាក់ ស្លាប់៩នាក់៕