Covid-19

អាជ្ញាធរ ខេត្តស្ទឹងត្រែង សម្រេចបិទខ្ទប់ ភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ក្រោយមានការឆ្លងជំងឺកូវីដ១៩ កើនឡើងច្រើន

ភ្នំពេញ៖ រដ្ឋបាលខេត្ត ស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។

យោងតាមលទ្ធផល នៃការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងច្រើន ក្នុងភូមិសាស្ត្រចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី១០-ទី១១ ខែកក្កដា ឆ្នាំ២០២១)។

ការបិទខ្ទប់ មូលដ្ឋានភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់”ជាបណ្ដោះអាសន្ន ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ធានាការពារ អាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខ សុវត្ថិភាពសង្គម៕

To Top