ព័ត៌មានជាតិ

លោកឧប យឹម ឆៃលី និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន៤ វត្ត ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ជួយខេត្តកំពង់ចាម លោក យឹម ឆៃលី និងអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្ត ជាច្រើនទៀត នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន៤ វត្ត ក្នុងក្រុងកំពង់ចាម ។

ទេយ្យទានដែលបានប្រគេន ជូនព្រះសង្ឃ នាពេលនោះមាន ១ វត្តថ្មី (ហៅវត្តបឹងស្នាយ) ២ វត្តដីដុះ ៣ វត្តជ្រោយថ្ម ៤ វត្តបឹងកុក ដោយក្នុងវត្តនីមួយៗ ត្រូវបានប្រគេនទេយ្យទានមានដូចជា អង្គរ ១០០ គីឡូក្រាម , មី៣កេស, ទឹកក្រូច២កេស, ត្រីខ ៣យួរ, ទឹកសុទ្ធ ៣កេស, ទឹកដោះគោ ១០កំប៉ុង , ស្ករស ៣កញ្ចប់, នំធុង ១ធុង , តែ ១កញ្ចប់, និងថវិកាចំនួន ២០០ដុល្លា ។

តាមមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឲ្យដឹងថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោចខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និង បច្ច័យ យកមកវេរប្រគេន ព្រះសង្ឃនាពេលនេះ គឺជាការគោរព ប្រពៃណី សាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយក ទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀន សូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

To Top