ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៥នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៧៦នាក់ ពលករទើបត្រឡប់មកពីប្រទេសថៃ១៩នាក់ និងមានករណីជាសះស្បើយ៤៥នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៦១៨នាក់ និងកំពុងសម្រាកព្យាបាល១.១៦៩នាក់ ស្លាប់៣០នាក់៕