ហុងកុង៖ ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ ដែលក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវូហាន លើវីរុស SARS-CoV-2 ដែលជាវីរុសដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ គឺមិនទំនងទាល់តែសោះនេះបើតាមកាសែត South China Morning Post បានរាយការណ៍។
កាសែតនេះបានចុះផ្សាយថា លោក Wu Chung-I អ្នកជីវវិទូវិវត្ត ដែលបានចំណាយពេលភាគច្រើននៃអាជីពរបស់លោកនៅសាកលវិទ្យាល័យឈីកាហ្គោ បានធ្វើសុន្ទរកថានៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណិត ស្ដីពីការលេចធ្លាយមន្ទីរពិសោធន៍ បង្កឲ្យមានជំងឺកូវីដ-១៩ ផ្ទុះឡើង។
ឧទាហរណ៏នៃមេរោគក្លាយពូជឌែលតា ដែលកំពុងរីករាលដាលទូទាំងពិភពលោក និងបានឆ្លងកាត់ការផ្លាស់ប្តូរហ្សែនជាច្រើននៅលើមូលដ្ឋាននៃភាពសាហាវព្រៃផ្សៃនៃជំងឺកូវីដ -១៩ បង្ហាញថា វាមិនទំនងនោះទេ ដែលក្រុមអ្នកស្រាវជ្រាវអាចធ្វើឱ្យមេរោគកាន់តែមានភាពប្រសើរឡើង ហើយរំពឹងថាមេរោគនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លងដល់ប្រជាជន។
លោកបានលើកឡើងថា“ មេរោគត្រូវឆ្លងកាត់ដំណើរការដ៏វែងឆ្ងាយ ដើម្បីអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពមនុស្ស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានអះអាងថា“ វាមិនអាចទៅរួចនោះទេតាមរយៈការសំយោគមន្ទីរពិសោធន៍ ឬតាមរយៈការយកមេរោគពីធម្មជាតិ ពីសត្វណាមួយ ហើយបញ្ចេញវាទៅក្នុងមនុស្ស ហើយរំពឹងថា វានឹងឆ្លងដល់ប្រជាជន។ ខ្ញុំគិតថា វាមិនទំនងទាល់តែសោះ” ។
លោក Wu បានបន្ដថា ការឈ្លោះប្រកែកគ្នាពីក្មេងៗដើមកំណើតនៃកូវីដ-១៩ កំពុង “បង្វែរអារម្មណ៍សាធារណជន និងអ្នកស្រាវជ្រាវពីការងារបន្ទាន់បន្ថែមទៀត” ។
លោកបានបន្ថែមថា “ដើម្បីឱ្យយើងចំណាយពេលវេលា និងថាមពលច្រើនលើព្រឹត្តិការណ៍ប្រូបាប៊ីលីតេទាបនេះ យើងមើលទៅដូចជាក្មេងៗសិស្សសាលាកំពុងប្រយុទ្ធគ្នានៅសួនកុមារ។ យើងមិនព្យាយាមដោះស្រាយបញ្ហាអ្វីនោះទេ វាខ្ជះខ្ជាយពេលវេលាទាំងស្រុង” នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ៕ដោយ ឈូក បូរ៉ា