ព័ត៌មានអន្តរជាតិ

ចិន ៖ ប្រទេសដែលគួរត្រូវស្រាវជ្រាវ ពីបញ្ហាបែកធ្លាយ ក្នុងមន្ទីរពិសោធន៍ជំងឺវិរុស កូវីដ-១៩គឺសហរដ្ឋអាមេរិក

ភ្នំពេញ ៖ នាថ្ងៃទី២៣ សីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបជាមួយសំណួររប ស់ក្រុមសារព័ត៌មាន អំពីមន្ទីរពិសោធន៍ជីវសាស្រ្តសហរដ្ឋអាមេរិក ដែលជាប្រធានបទមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វ ផ្សាយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៤ សីហា នេះបាន​ឱ្យ​ដឹង​ថា លោក Wang Wenbin បានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានចាត់ទុកក្នុងភ្នែកអំពីរបាយការណ៍ស្រាវជ្រាវ រួមគ្នារវាង ចិន និងWHO ស្តីពីអនុសាសន៍ថា មិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នោះទេ និងបានបំផ្លើសយ៉ាងខ្លាំងថា «ជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសនៅក្នុងទីក្រុងអ៊ូហាន» ថែមទាំងប្រើប្រាស់របាយការណ៍ស្វែងរកប្រភពដើមនៃជំងឺវីរុសដែលបង្កើតឡើងដោយភ្នាក់ងារស៊ើបការណ៍។ សហរដ្ឋអាមេរិកតែងលាបពណ៌លើចិនតែលាងមិនស្អាតខ្លួនឯងសោះ និងបានលើកឡើងជាច្រើនដងថា ជំងឺវីរុសកូវីដគឺបែកធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែតាមពិតនោះគឺសហរដ្ឋអាមេរិកផ្ទាល់ទេដែលគួរត្រូវឱ្យគេស៊ើបអង្កេតស្រាវជ្រាវ»។

ជាបឋម សហរដ្ឋអាមេរិកជាប្រទេសមុនគេបង្អស់ធ្វើការស្រាវជ្រាវរៀបចំជាថ្មីនូវជំងឺវីរុស និងមានសមត្ថភាពខ្លាំងបំផុត ក៏ជាអ្នកផ្តល់មូលនិធិច្រើនបំផុត និងជាអ្នកអនុវត្តការស្រាវជ្រាវប្រភពដើម នៃជំងឺវីរុសកូរ៉ូណាជាសកលផងដែរ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ Ralph S. Baric បានចាប់ផ្តើមស្រាវជ្រាវលើមេរោគកូរ៉ូណា មុនគេនៅក្នុងឆ្នាំ១៩៩០ ហើយក្រុមការងាររបស់លោកមានសមត្ថភាពផ្គុំ និងកែប្រែមេរោគកូរ៉ូណាយ៉ាងស្ទាត់ជំនាញតាំងពីយូរមកហើយ។

លោក Baric ធ្លាប់បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងប្រទេសអ៊ីតាលី កាលពីខែកញ្ញា ឆ្នាំ២០២០ ថា «គាត់អាចកែប្រែសិប្បនិម្មិតមេរោគដោយមិនបន្សល់ទុកដានបាន»។ តាមពិតទៅ ឱ្យតែអាចស្រាវជ្រាវអង្កេតលើក្រុមការងារ លោក Baric ក៏ដូចជាមន្ទីរពិសោធន៍របស់គាត់ នឹងអាចបញ្ជាក់យ៉ាងច្បាស់អំពីការស្រាវជ្រាវមេរោគកូរ៉ូណាមានឬមិនមាន អាចឬមិនអាចបង្កើតជាជំងឺវីរុសកូវីដ-១៩។ សហរដ្ឋអាមេរិកក៏ជាប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពអន់បំផុតសម្រាប់មន្ទីរពិសោធន៍ជីវសាស្រ្ត។

ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ ខែមិថុនាឆ្នាំ២០២០ សាកលវិទ្យាល័យ North Carolina បានរាយការណ៍ទៅកាន់វិទ្យាស្ថានសុខភាពជាតិក្នុងសហរដ្ឋអាមេរិក(NIH)អំពីព្រឹត្តិការណ៍សុវត្ថិភាពចំនួន ២៨ ករណីដែលពាក់ព័ន្ធនឹងអតិសុខុមជីវសាស្ត្រវិស្វកម្មហ្សែន(Genetically Engineered Microorganism,GEM) ដែលក្នុងនោះមាន ៦ ករណីទាក់ទងនឹងមេរោគកូរ៉ូណាមានដូចជាជំងឺSARS MERS និងជំងឺវីរុសកូវីដ៕

To Top