ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹក ចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត មានគោលបំណង «ផ្តល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនា ញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូល ស្របតាមយុគសម័យបច្ចេកវិ ទ្យាគមនាគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ»។
តាមសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ ត្រូវបន្តបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិតទាំងផ្នែកអក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័តមាន ឱ្យកាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។
សម្ដេចតេជោ មានប្រសាសន៍ថា «អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែម ទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀន សូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន»។
សម្ដេចតេជោ បានបន្ដថា វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារៈប្រយោជន៍ន ការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ជួយជំរុញបើកថ្នាក់អក្ខរកម្មគួបផ្សំជាមួយ ថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់ កម្មករ-កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ, មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន, មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕