ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានី និងយកអំណោយចែកជូន ដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ ។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវ ឲ្យសប្បុរសជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ៕