ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកសាងផ្សារ ២បន្ថែមទៀត នៅបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត និងស្វាយរៀង ដើម្បីដោះដូរទំនិញជាមួយវៀតណាម ដើម្បីបង្កើតសេដ្ឋកិច្ចបន្ថែមទៀត។
សម្តេចថា ចំពោះគម្រោងផ្សារទាំង២នេះ ក៏បានស្នើសុំទៅវៀតណាមជួយកសាងដែរ តែមិនទាន់ឆ្លើយតប ដូច្នេះគួរធ្វើខ្លួនឯងទៅ។
សម្តេចថា ផ្សារមួយចំណាយប្រមាណជា ២លានដុល្លារ គឺមិនច្រើនទេ ខណៈពីមុនច្រើន ។
ជាមួយគ្នានេះ សម្តេចបានបញ្ជាអភិបាលខេត្តទាំង២ ត្រូវរកដីដើម្បីកសាងផ្សារ ៕