ព័ត៌មានអន្តរជាតិ

អតីត ប្រធានាធិបតី អាមេរិកលោក ប៊ីល គ្លីនតុន ចូលមន្ទីរពេទ្យ

វ៉ាស៊ីនតោន៖ ប្រភពព័ត៌មានពី CNN បានរាយការណ៍ឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅរដ្ឋកាលីហ្វ័រញ៉ា ដោយសង្ស័យថា មានការឆ្លងមេរោគ ក្នុងឈាម។

សារព័ត៌មាន CNN បានចុះផ្សាយថា លោក គ្លីនតុន អាយុ ៧៥ ឆ្នាំកំពុងស្ថិតនៅ ក្នុងបន្ទប់ថែទាំបន្ទាន់ ដែលជាចម្បង ដើម្បីផ្តល់ឲ្យលោកនូវភាពឯកជន ហើយលោកមិននៅលើ ម៉ាស៊ីនដកដង្ហើមទេ នេះបើយោងតាមវេជ្ជបណ្ឌិត ដែលព្យាបាល អតីតប្រធានាធិបតី នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា រដ្ឋកាលីហ្វ័រញ៉ា៕

ដោយ ឈូក បូរ៉ា

To Top