សុខភាព

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន​ សហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ពិនិត្យសុខភាពអ្នកកាសែត ១០នាក់ ជាលើកទី៥ (វីដេអូ)

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន សហការជាមួយមន្ទីរពហុព្យាបាល ហុង អិន

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន សហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ពិនិត្យសុខភាពអ្នកកាសែត ១០នាក់ ជាលើកទី៥https://www.dap-news.com/health/2019/12/24/19116/

Posted by Dap_News_Website on Tuesday, 24 December 2019

ភ្នំពេញ៖​ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៥ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើក នៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួស ផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាង ច្បាស់លាស់ជាមួយនឹងម៉ាស៊ីន CT ស្កេន ឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយ កុំព្យូទ័រស្វ័យប្រវត្តិ និង គ្រឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ឋតែមកពីមន្ទីរពេទ្យល្បីៗនៃប្រទេសចិន មានជំនាញ និង បទពិសោធន៍ខ្ពស់។

ក្នុងនោះដែរ លោកប្រធានមន្ទីរពេទ្យបានថ្លែងថា “យើងចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃអាចមក ចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិន” ។

តាងនាមឱ្យ សសកច លោក ជ័យ មករា បានថ្លែងអំណរគុណដល់មន្ទីរពហុព្យាបាល ហុង អិន ដែលបានផ្តល់ការគាំទ្រលើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ 

លោកបន្ថែមថា “ពហុព្យាបាលនេះបានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាពដែលជាកាយ វិការសប្បុរសធម៌មួយ គួរអោយគោរព”៕

To Top