ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥១នាក់ទៀតតាមលទ្ធផលតេស្ត(PCR) ខណៈជាសះស្បើយចំនួន៣៦៦នាក់ និងស្លាប់ចំនួន១១នាក់ដែលមាន៧នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន២១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១៧ ៣៥២នាក់ អ្នកជាសះស្បើយចំនួន១១២ ០៥៦នាក់ និងអ្នកស្លាប់ចំនួន២ ៧០៤ នាក់៕