ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិន គាំពារនិងអនុវត្តពហុភាគីនិយម​ ពិតប្រាកដ យ៉ាងមុតមាំ

ភ្នំពេញ៖ “យើងគួរគាំពារកិត្យានុភាពនិងឋានៈរបស់ អង្គការសហប្រជាជាតិយ៉ាង មុតមាំ ដើម្បីរួមគ្នា អនុវត្តពហុភាគីនិយមដ៏ពិតប្រាដក” ។ ក្នុងកិច្ច ប្រជុំរំលឹកខួបទី៥០ នៃការ ដែល សាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការ សហប្រជាជាតិកាលពីថ្ងៃទី២៥​ ខែតុលាលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង សុន្ទរកថា ដោយបានអធិប្បាយជាថ្មីម្តងទៀតពីគោលជំហរ ជាគោលការណ៍របស់ប្រទេស ចិនចំពោះបញ្ហាជាគន្លឹះដែលថា “តើពិភពលោកត្រូវការសណ្តាប់ធ្នាប់អន្តរជាតិ យ៉ាង ណា?” លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិន ប្រកាន់ខ្ជាប់ការដើរតាមផ្លូវ ពហុភាគីនិយមជានិច្ចកាលប្រទេស ចិនតែងតែធ្វើជាអ្នកគាំពារនៃសណ្តាប់ធ្នាប់អន្តរជាតិ ។ ក្នុងបរិបទយុគសម័យបច្ចុប្បន្ន នេះការសន្និដ្ឋាន របស់លោកប្រធាន Xi Jinping មានសារសំខាន់ជាក់ស្តែងក្រៃលែង ។


ដោយរងឥទ្ធិពលពីភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិន ធ្លាប់ មានក្នុង រយៈពេល១ រយឆ្នាំកន្លងមកសន្តិភាពនិងការអភិវឌ្ឍ របស់ពិភពលោកបាន ប្រឈម នឹងការសាកល្បងជាច្រើន ។ ប្រទេសប៉ែកខាងលិចមួយ ចំនួនបានបំផ្លិច បំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិតាមទំនើងចិត្តដោយយកអ្វីដែលហៅថា “ក្បួនច្បាប់ ” និង “ពហុភាគីនិយម ”ធ្វើជាលេសពួកគេញុះញង់ឱយមានការបដិបក្ខនិងការបែកបាក់គ្នាហើយនិយាយចំពោះក្បួនច្បាប់អន្តរជាតិបើសិនជាត្រូវការ ក៏យកមកប្រើប្រាស់បើ មិន ត្រូវការក៏លះបង់ចោល និងប៉ុនប៉ងបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈនិង ស្តង់ដាររបស់ខ្លួនដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់កម្មវត្ថុជា គោការណ៍របស់ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ។


ក្នុ ងនាមជារដ្ឋសមាជិកស្ថាបនិក របស់អង្គការសហប្រជាជាតិបទពិសោធន៍ដ៏សំខាន់ មួយរបស់ ប្រទេសចិន ក្នុងការធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយអង្គការសហប្រជាជាតិ ក្នុងរយៈពេល៥០ឆ្នាំកន្លង មកគឺជានិច្ចកាលតែងតែប្រកាន់ខ្ជាប់ ឧត្តមគតិរបស់ អង្គការសហ ប្រជាជាតិ និងប្រកាន់ខ្ជាប់ការដើរតាមផ្លូវពហុភាគីនិយមយ៉ាងមុតមាំ មិន ងាករេ ។ នាពេលប៉ុន្មានឆ្នាំចុង ក្រោយនេះពាក់ព័ន្ធនឹងបញ្ហាដូចជាហេតុអ្វីបានជា ពិភពលោកត្រូវការពហុភា គីនិយមនិងត្រូវការពហុភាគីនិយម យ៉ាងណាជាដើម លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចេញ មតិប្រកបដោយ វិចារណញ្ញាណដោយបានលើក ឡើងយ៉ាងច្បាស់ថា នៅលើពិភពលោកមានប្រព័ន្ធ តែមួយសណ្តាប់ធ្នាប់តែមួយនិង ក្បួន ច្បាប់តែមួយហើយបានគូសបញ្ជាក់ថា “ខ្លឹមសារសំខាន់របស់ពហុភាគីនិយមគឺបណ្តា ប្រទេសនានាធ្វើការពិគ្រោះ ពិភាក្សាជាមួយគ្នាដើម្បីដោះស្រាយ កិច្ចការ នៅលើផ្ទៃអន្តរជាតិជោគវាសនា និងអនាគតរបស់ពិភពលោកត្រូវក្តាប់ជាប់ក្នុងដៃរបស់ បណ្តា ប្រទេសនានា ”។ ចម្លើយយ៉ាងច្បាស់លាស់របស់ប្រទេសចិនទាំងនេះបាន បំពេញបន្ថែម នូវកម្លាំងប្រកបដោយ ស្ថិរភាពក្នុងប្រព័ន្ធទំនាក់ទំនង អន្តរជាតិ ដែលបាននិងកំពុង ឆ្លងកាត់នាវានុវត្តន៍និងបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ។

នាពេលបច្ចុប្បន្ននេះមិនថា ធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ការ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុឬក៏លើកកម្ពស់ សេដ្ឋកិច្ចសកលនិងដោះស្រាយ បញ្ហាអតុល្យភាពនៃការអភិវឌ្ឍន៍ជាសកលក៏ដោយក៏ជានិច្ច កាលប្រទេសចិន តែងតែ ធ្វើការខិតខំប្រឹងប្រែងដើម្បីដើរតួនាទី តាមរយៈក្របខណ្ឌពហុភាគីនិយម ដែលដឹកនាំ ដោយអង្គការ សហប្រជាជាតិ ។ សូមយកការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុជា ឧទាហរណ៍ ប្រទេសចិន បានសន្យា យ៉ាងម៉ឺងម៉ាត់និង ឱឡារិកនូវតារាងពេលវេលា សម្រាប់ការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ក្នុងន័យបង្កើតជាគំរូល្អក្នុងសហគមន៍អន្តរជាតិ ។


ក្នុងនាមជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងមុតមាំ ប្រទេសចិន នឹងបន្តជំរុញឱ្យ អង្គការ សហប្រជាជាតិដើរតួនាទីកាន់តែសកម្មក្នុងការ ជំរុញសន្តិភាពនិងវឌ្ឃនភាព របស់មនុស្សជាតិតទៅទៀតដើម្បីក្លាយជាកម្លាំង សំខាន់ក្នុ ងការរួមគ្នាកសាង ពិភពលោកដ៏ល្អបវរតាមរយៈ “ពហុភាគីនិយមពិតប្រាដក” ៕

ដោយៈ វិទ្យុ មិត្តភាព កម្ពុជា ចិន

To Top