អត្ថបទ

ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម ចែកអាហារ ១០០០កញ្ចប់

(ភ្នំពេញ)÷ ថ្ងៃទី 29 ខែតុលា ឆ្នាំ២០២១ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមយុទ្ធនាការបេសកកម្មតែមួយ(One Mission Campaign) បន្តចែកអាហារចំនួន១០០០កញ្ចប់ ដោយការជិះស៊ីក្លូចែកអាហារ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមដងវិថីឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាដ៏លំបាកនៃជម្ងឺរាតត្បាតសកលCovid-19។

យោងតាមប្រភពពត៌មានបានឲ្យដឹងថាភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹមមានគោលបំណងបន្តចែកអាហារដល់ប្រជាពលរដ្ឋក្នុងរយៈពេល៤ខែជាប់ៗគ្នា រហូតដល់ ១០០០ កញ្ចប់ ដើម្បីចូលរួមជួយសម្រាលការលំបាករបស់បងប្អូនកម្ពុជាបានខ្លះៗ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

បន្ថែមលើសពីនេះទៅទៀត ពួកយើងក៏ត្រូវតែបន្តអនុវត្តនូវគោលការណ៍៣កុំ៣ការពាររបស់រាជរដ្ឋាភិបាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជម្ងឺដ៏កាចសាហាវនេះ។

រួមជាមួយគ្នានេះដែរ​​​​​​ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M) ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ Gold Sponsor គឺ ក្រុមហ៊ុនMega Catering និង​ ក្រុមហ៊ុនBreeze Creative Solution ដែលបានចូលរួមចំណែកឧបត្ថម្ភក្នុងយុទ្ធនាការបេសកកម្មតែមួយ (One mission Campaign) នេះ និងសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន Chip Mong Retail ដែលបានចូលរួមចំណែកឧបត្ថម្ភជាភេសជ្ជៈក្នុងកម្មវិធីចែកអាហារ១០០០កញ្ចប់នេះផងដែរ។​

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M)បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយមានការគាំទ្រពីសំណាក់អតិថិជន រហូតមកដល់បច្ចុប្បន្នភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M)មានសាខាចំនួន២ សាខាទី១នៅបឹងកេងកង និង ទី២នៅផ្សារទំនើបជីបម៉ុងបាក់ទូក។

​លក្ខណៈពិសេសរបស់ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម(E&M) គឺការផ្តល់ជូនអតិថិជននូវបរិយាកាសមួយដ៏សម្បូរបែប ម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើនមុខ ភេសជ្ជៈជាច្រើនជម្រើស និងស្វាគម៍ដោយភាពកក់ក្តៅ៕

To Top