EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា មានមោទនភាពក្នុងការប្រកាសដាក់ដំណើរការសេវា VMware SD-Wan លើកដំបូងគេក្នុងប្រទេសកម្ពុជា។
សេវាក្លោដរបស់ VMware ផ្តល់នូវ SD-WAN (Software-defined Wide Area Network) ជួយសម្រួលអោយប្រពន្ធ័ទិន្នន័យរបស់សហគ្រាសកាន់តែមានសុវត្ថិភាព ផ្តល់នូវ បណ្តាញដែលរហ័សរហួន និងសម្រួលដល់ការប្រតិបត្តិតាមសាខា និង end-point។ ក្រៅពីនោះផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ទំនុកចិត្តក្នុងការចូលទៅកាន់សេវាខ្លោដ មណ្ឌលទិន្នន័យឯកជន និងកម្មវិធីសហគ្រាសដែលមានមូលដ្ឋានលើ SaaS ។
VMware SD-WAN រួមបញ្ចូលនូវការសន្សំសំចៃ និងមានភាពបត់បែន នៃប្រពន្ធ័បណ្តាញតភ្ជាប់ដែលមានល្បឿនលឿន ជាមួយនឹងតម្លៃតំហែទាំទាប។ វាជួយសម្រួលយ៉ាងខ្លាំងទៅដល់ WAN ដោយផ្តល់សេវានិម្មិតពីខ្លោដទៅកាន់ការិយាល័យសាខា និងអ្នកប្រើប្រាស់ទូរស័ព្ទចល័តគ្រប់ទីកន្លែង។ VMware លើកកម្ពស់កម្មវិធី Intelligent x86 Edge ដើម្បីប្រមូលផ្តុំតំណភ្ជាប់អ៊ីនធឺណិត broadband ជាច្រើននៅការិយាល័យសាខា និងប្រើប្រាស់ orchestration ដែលផ្អែកលើខ្លោដភ្ជាប់ការិយាល័យសាខា ទៅមណ្ឌលទិន្នន័យប្រភេទណាមួយដូចជា សហគ្រាស ក្លោដ ឬសេវាកម្មសូហ្វវែរ។
ក្រុមហ៊ុន Ezecom មានទស្សនៈវិស័យក្នុងការក្លាយជាអ្នកជម្រុញផ្នែកឌីជីថល និងការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណើរនៃការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២០មក។ ភាពខ្លាំងរបស់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់នូវសេវាកម្ម ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត24ម៉ោងលើ24ម៉ោង តាមរយៈបណ្តាញដ៏ទូលំទូលាយទូទាំងប្រទេស ដែលធ្វើឱ្យ Ezecom ក្លាយជាអ្នកផ្តល់សេវាកម្មដែលផ្តល់នូវទំនុកចិត្តខ្ពស់ដល់ដៃគូរសហការ ។ លើសពីនេះ ភាពជាម្ចាស់កម្មសិទ្ធិដំបូងគេរបស់ខ្មែរ100% ទៅលើខ្សែបណ្តាញក្រោមសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ដែលផ្តល់នូវអត្ថប្រយោជន៍បន្ថែមនៃការផ្តល់នូវតំណភ្ជាប់ជាអន្តរជាតិជាមួយនឹងប្រព័ន្ធគ្រប់គ្រងបណ្តាញរួម។
ក្រុមហ៊ុន EZECOM ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អនាគតឌីជីថលរបស់កម្ពុជា។ យើងកំពុងតែបង្កើតកម្មវិធីឌីជីថលមួយ ដើម្បីក្លាយជាអ្នកផ្តល់សេវាដែលគួរឱ្យជឿទុកចិត្តបំផុតក្នុងការផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង សម្រាប់គាំទ្រដំណើរនៃការធ្វើឌីជីថលនីយកម្មរបស់អង្គភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា រួមមានផ្នែកធនាគារ និងធានារ៉ាប់រង ប្រេង និងឧស្ម័ន សុខភាព វិស័យសាធារណៈ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច ផលិតកម្ម និងសំណង់។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM មានប្រសាសន៍ថា៖ “ក្រុមហ៊ុនសហគ្រាសអាជីវកម្មកម្ពុជាកំពុងវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សដោយប្រើប្រាស់សេវាកម្មនិងបច្ចេកវិទ្យាដែលមានមូលដ្ឋានលើខ្លោដ។” លោកស្រីបានបន្ថែមថា “នេះជាហេតុផលដែលយើងកំពុងធ្វើការជាមួយក្រុមហ៊ុនដែលនាំមុខគេខាងផ្នែកSD-WAN ដើម្បីផ្តល់នូវដំណោះស្រាយដែលជាតម្រូវការសម្រាប់អតិថិជនរបស់យើង។ យើងមានមោទនភាពក្នុងការសហការជាមួយក្រុមហ៊ុន VMWare និងមានសេចក្តីសោមនស្សចំពោះកិច្ចការរួមគ្នានេះ។
ក្រុមហ៊ុន VMware មានមូលដ្ឋាននៅទីក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិក មានភាពល្បីល្បាញក្នុងការផ្តល់ដំណោះស្រាយផ្នែកឌីជីថលជូនដល់អតិថិជនរបស់ខ្លួនដែលជាក្រុមហ៊ុន សហគ្រាស ក្នុងការធ្វើការគ្រប់គ្រងលើទិន្នន័យបានដោយងាយស្រួល។
លោក Abe Ankumah នាយកជាន់ខ្ពស់ទទួលបន្ទុកទីផ្សារនិងភាពជាដៃគូ/SASE Business របស់ក្រុមហ៊ុនVMwareបានថ្លែងថា៖ “យើងមានក្តីសោមនស្សរីករាយជាខ្លាំងដែលអាចជួយក្រុមហ៊ុន EZECOM ឱ្យផ្តល់នូវដំណោះស្រាយឌីជីថលដែលប្រសើរបំផុតជូនដល់អតិថិជន សាជីវកម្ម និងសហគ្រាសក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន VMware នឹងជួយដល់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់ជូនអតិថិជនរបស់ក្រុមហ៊ុននូវកម្មវិធី និងដំណោះស្រាយដែលមានមូលដ្ឋានលើខ្លោដប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធភាពចំណាយ ការទុកចិត្ត និងមានសុវត្ថិភាពបំផុត ដែលអាចធ្វើឱ្យក្រុមហ៊ុនទាំងនេះធ្វើទំនើបកម្មប្រតិបត្តិការរបស់ពួកគេ”។
យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុន VMware ស្ថានប័ននានានៅក្នុងឧស្សាហកម្មទាំងអស់គ្រប់ទំហំ កំពុងងាកមកប្រើប្រាស់យុទ្ធសាស្រ្តពហុខ្លោដ (multi-cloud strategy) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ “នៅថ្ងៃនេះ និងថ្ងៃអនាគត”។ ស្ថាប័នជាច្រើនរហូតដល់ ៨០% រំពឹងថានឹងគាំទ្រគំរូចែកចាយមួយសម្រាប់កម្មវិធីខ្លោដនៅទូទាំងវិស័យសាធារណៈ ឯកជន និងបរិយាកាស edge នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
យោងតាមក្រុមហ៊ុន EZECOM អត្ថប្រយោជន៍មួយចំនួនដែល SD-WAN ផ្តល់ជូនរួមមាន ការកាត់បន្ថយចំណាយលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ខណៈដែលបង្កើនប្រសិទ្ធផល និងទំនុកចិត្ត ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនសហគ្រាសតភ្ជាប់ទៅកាន់កម្មវិធីនានា និងមណ្ឌលទិន្នន័យពីចម្ងាយ។ ដំណោះស្រាយផ្អែកលើ softwareក៏ជួយបង្កើនប្រសិទ្ធភាពដំណើរការកម្មវិធីតាមរយៈតំណ WAN ណាមួយ ដឹកនាំមាតិការទៅកាន់មធ្យោបាយដឹកជញ្ជូនជាច្រើន ការកំណត់អាទិភាពផ្អែកលើគោលការណ៍ ការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ការត្រួតពិនិត្យតំណបន្ត និងធ្វើការកែសម្រួលទៅលើកម្មវិធីដែលមានសារៈសំខាន់ចំពោះអាជីវកម្ម អំពីរបៀបដែលដំណោះស្រាយនេះនឹងជួយទៅដល់សហគ្រាស អាជីវកម្មណាមួយ។
លោកស្រី Yuni Lee Heathcote បន្ថែមថា៖ “ដោយសារក្រុមហ៊ុនកាន់តែច្រើនត្រូវការដំណោះស្រាយ Software ដែលមានមូលដ្ឋានលើខ្លោដ និងការធ្វើការពីចម្ងាយ, SD-WAN គឺជាដំណោះស្រាយដើម្បីគ្រប់គ្រងបណ្តាញប្រកបដោយប្រសិទ្ធភាព។ តាមរយៈការផ្តល់កម្មវិធីបែបនេះទៅកាន់អតិថិជនរបស់យើង ក្រុមហ៊ុនEZECOMកំពុងជួយអតិថិជនជាសហគ្រាសធុនធំ តូច មធ្យម និងអ្នកប្រើប្រាស់ឱ្យធ្វើទំនើបកម្ម និងច្នៃប្រឌិតរបៀបធ្វើការរបស់ពួកគេ”។
វិស័យឧស្សាហកម្មកម្ពុជាដែលត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ រួមមានដូចខាងក្រោម៖
វិស័យហិរញ្ញវត្ថុ៖ ការផ្តល់ជូនសេវាថ្មីរបស់ក្រុមហ៊ុន EZECOM អាចជួយអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឱ្យពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ពន្លឿនការអភិវឌ្ឍកម្មវិធីខ្លោដនៅទូទាំងពហុខ្លោដ។ ថែមជាមួយនិងសុវត្ថិភាពព័ត៌មានដែលជាកត្តាសំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដំណោះស្រាយនេះអាចប្ដូរតាមបំណង និងអនុវត្តគោលនយោបាយសន្តិសុខឆ្លាតវៃនៅទូទាំងបណ្តាញ មានភាពងាយស្រួលក្នុងការបញ្ចូល firewalls/សេវាសន្តិសុខខ្លោដរបស់ភាគីទីបី ទៅក្នុងផ្លូវចរាចរណ៍ណាមួយការពារ/ផ្តល់អាទិភាព/ផ្តាច់ចរាចរណ៍តាម រយៈការបែងចែក zero-trust end-to-end។
វិស័យអប់រំ៖ ការផ្តល់ជូនសេវាថ្មីរបស់ក្រុមហ៊ុន EZECOM អាចជួយស្ថាប័នអប់រំឱ្យបង្កើត គ្រប់គ្រង និងផ្តល់ជូនការអប់រំអនឡាញឌីជីថល ដែលអនុញ្ញាតិអោយប្រើប្រាស់សម្ភារៈឌីជីថល, ថ្នាក់រៀន និង Labs ឌីជីថល, ជួយឱ្យសិស្សានុសិស្សទទួលបានការចូលប្រើប្រាស់ពីចម្ងាយតាមរយៈឧបករណ៍ណាមួយ ដែលផ្តល់ជូនសុវត្ថិភាពខ្លាំង ដើម្បីគ្រប់គ្រងមាតិកា លទ្ធភាពចូលប្រើប្រាស់ និងទិន្នន័យ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ស្ថាប័ន។
វិស័យថែទាំសុខភាព៖ នៅក្នុងយុគសម័យដែលការថែទាំសុខភាពបានក្លាយជាចំណុចដែលទទួលការយកចិត្តទុកដាក់ខ្ពស់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហេដ្ឋារចនាសម្ព័ន្ធ SD WAN អាចបង្កើនយ៉ាងទូលំទូលាយនូវការបម្រើសេវាជូនអតិថិជនប្រកបដោយប្រសិទ្ធភាពពីសំណាក់អ្នកផ្តល់សេវាថែទាំសុខភាព តាមរយៈការផ្តល់លទ្ធភាពឱ្យគ្រូពេទ្យពិនិត្យ និងផ្តល់សេវាប្រឹក្សាជូនអ្នកជំងឺពីចម្ងាយបាន។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏អាចឱ្យគ្រូពេទ្យចូលប្រើប្រាស់ទិន្នន័យ និងកំណត់ត្រាវេជ្ជសាស្រ្តសំខាន់ៗពីចម្ងាយបានផងដែរ ដែលដំណោះស្រាយនេះលើកកម្ពស់ប្រសិទ្ធផល និងកាត់បន្ថយការចំណាយ។
អំពីក្រុមហ៊ុន EZECOM
ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន EZECOM យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន EZECOM គឺដើម្បី “ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម”។
ក្រុមហ៊ុនរបស់យើងខ្ញុំប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៊ិនធឺណិតដែលគួរឲ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន EZECOM បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។
ទំនាក់ទំនងក្រុមហ៊ុន EZECOM
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១៨១
គេហទំព័រ៖ www.ezecom.com.kh