ព័ត៌មានអន្តរជាតិ

សង្ស័យថា រុស្សីត្រៀមខ្លួនរួចរាល់ហើយ ក្នុងវាយប្រហារអ៊ុយក្រែន នៅចុងខែមករា

បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែត Military Times បានសរសេរថាទីភ្នាក់ងារ ស៊ើបការណ៍ពិសេស របស់អ៊ុយក្រែនបានរាយការណ៍ អំពីការត្រៀមខ្លួន របស់រុស្សី ក្នុងការវាយប្រហារមកលើអ៊ុយក្រែន នាចុងខែមករាឬដើមខែកុម្ភៈ ខាងមុខនេះ។

ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ពិសេស អ៊ុយក្រែន លោក Kyrylo Budanov បានបន្តទៀតថា ការវាយប្រហារទាំងនោះ អាចធ្វើឡើង តាមរយៈការវាយប្រហារ តាមអាកាសការវាយប្រហារ ដោយកាំភ្លើងធំជាដើម នៅក្នុងតំបន់ភាគខាងកើត តំបន់ Odessa តំបន់ Mariupul ព្រមទាំងតំបន់ក្បែរ ទៅនឹងព្រំដែនបេឡារូស។

លោកបន្តដែរថា គិតចាប់តាំងតែដើមឆ្នាំ មកការធ្វើសមយុទ្ធយោធា ទាំងទ្រង់ទ្រាយតូចនិងធំ របស់រុស្សី បានធ្វើឡើងនិងមានន័យថាពួកគេ អាចបើកការវាយប្រហារតែម្តង ក្នុងពេលណាមួយក៏បាន។

លើសពីនោះលោក Budanov បានពណ៍ថាការវាយប្រហារនេះ នឹងមានភាពខ្ទេចខ្ទាំខ្លាំង ជាងអ្វីដែលយើងធ្លាប់ឃើញ នៅក្នុងជម្លោះគិតចាប់តាំង តែពីឆ្នាំ២០១៤ ដែលអ៊ុយក្រែន បានបាត់បង់ជីវិតយោធា ប្រមាណជា១៤០០០នាក់ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top