ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន៣០នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់ មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ០៣៨នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៤១៧នាក់ និងអ្នកស្លាប់ចំនួន២ ៩២២នាក់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

