បរទេស៖ សេតវិមានបានបញ្ជាក់ពី “ការធ្វើពហិការការទូត” របស់ប្រធានាធិបតី Joe Biden នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ។ ប្រទេសចិនក៏បានព្រមានវិញថា វិធានការនេះនឹងត្រូវបានគេមើលឃើញថា ជា«ការបង្កហេតុ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន គឺលោកស្រី Jen Psaki បានប្រកាសកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង រួមទាំងអ្វីដែលលោកស្រីហៅថា “អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។ រដ្ឋបាលលោក Biden “នឹងមិនបញ្ជូនអ្នកការទូត ឬតំណាងផ្លូវការណាមួយទៅកាន់កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២នោះទេ”។
សូមជម្រាបថា ‘ការធ្វើពហិការ’ នេះក៏ នឹងនៅតែអនុញ្ញាតឱ្យអត្តពលិកអាមេរិកចូលរួមប្រកួតប្រជែង ហើយទីបំផុតនឹងមិនប៉ះពាល់ដល់ដំណើរការនៃហ្គេមនោះទេ។ គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍អូឡាំពិកចាប់តាំងពីលោក Jimmy Carter បរាជ័យក្នុងការទៅក្រុងម៉ូស្គូក្នុងឆ្នាំ ១៩៨០៕
ប្រែសម្រួលៈ ណៃ តុលា