“ក្នុងអំឡុងពេលខ្ញុំ ចុះត្រួតពិនិត្យនៅប្រទេសចិន ខ្ញុំបានប្រទះឃើញថា នៅក្នុងភូមិជាច្រើន អ្នកភូមិយក កៅអីតូចៗ អង្គុយព័ទ្ធជុំវិញ ដើមឈើនៅកណ្តាល ភូមិ ដើម្បីពិភាក្សាពីបញ្ហាអភិវឌ្ឍន៍ភូមិ ។ ” នេះគឺជាចំណាប់អារម្មណ៍ របស់លោក Yukteshwar Kumar អភិបាលរង នៃក្រុង Bath ប្រទេសអង់គ្លេស ចំពោះប្រជាធិបតេយ្យ ប្រទេសចិន ។ សៀវភៅសស្ដីពី «ប្រជាធិបតេយ្យ របស់ប្រទេសចិន» ដែលរដ្ឋាភិបាលចិន បានដាក់ចេញ នាពេលថ្មីៗកន្លងទៅនេះ បានលើកឡើងពីរូបភាព ប្រជាធិតេយ្យនៅថ្នាក់មូលដ្ឋានបែបនេះ ហើយបានបកស្រាយយ៉ាង គ្រប់ជ្រុងជ្រោយនូវឧត្តមគតិ ការកំណត់របប និងការអនុវត្តជាក់ស្តែង ដ៏ជោគជ័យរបស់ប្រជាធិបតេយ្យ ប្រទេសចិន ព្រមទាំង បានចង្អុលបង្ហាញថា “ប្រជាជនធ្វើជាម្ចាស់ផ្ទះ ជាធាតុពិតនិងខ្លឹមសារគន្លឹះ របស់ប្រជាធិបតេយ្យ ប្រទេសចិន” ។
ការស្វែងរកឥតស្រាកស្រាន្ត របស់បក្សកុម្មុយនិស្តចិន ដែលបានបង្កើតឡើងមួយរយឆ្នាំមកហើយ ជាពិសេស គឺការអនុវត្ត ជាក់ស្តែងលើវិស័យ ប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍទាំងមូល ដែលបក្សកុម្មុយនិស្តចិន បានជំរុញយ៉ាងខ្លាំងក្លា តាំងពីសមាជបក្ស លើកទី១៨ មក ការអនុវត្តជាក់ស្តែងទាំងនេះ បានបញ្ជាក់ថា ៖ សម្រេចបាននូវប្រជាធិបតេយ្យ ដែលមានវិធីសាស្ត្រច្រើនយ៉ាង វិធីណាមួយសមស្រប គឺជាវិធីល្អជាងគេ ប្រទេសមួយមានប្រជាធិតេយ្យ ឬអត់ សំខាន់គឺស្ថិតនៅលើ តើប្រជាជននៃប្រទេសនេះជាម្ចាស់ផ្ទះឬអត់ ។
តួយ៉ាងដូចជាការបោះឆ្នោត ការបោះឆ្នោតជ្រើសរើសតំណាង ប្រជាជន នៃសភាតំណាងប្រជាជន គ្រប់ថ្នាក់ទូទាំងប្រទេសចិន បានអនុវត្តតាមវិធីសាស្ត្រ ធ្វើការបោះឆ្នោតជ្រើសរើស ដោយផ្ទាល់និងដោយប្រយោល ។ បច្ចុប្បន្ននេះ ប្រទេសចិនកំពុងធ្វើការបោះឆ្នោត ផ្លាស់ប្តូរអាណត្តិថ្នាក់ឃុំស្រុក ដោយមានអ្នកបោះឆ្នោតចំនួន លើសពី១ពាន់លាន នាក់ បានចូលរួម អាចនិយាយបានថា នេះជាការបោះឆ្នោត ដែលមានទ្រង់ទ្រាយធំ ជាងគេ នៅលើពិភពលោក ។
លើសពីនេះ យើងមកមើលពី សេចក្តីសម្រេច ។ នៅប្រទេសចិន ការធ្វើសេចក្តីសម្រេច លើនីតិបញ្ញត្តិសំខាន់ៗ ហើយសុទ្ធតែធ្វើតាម របៀបវារៈប្រកប ដោយប្រជាធិបតេយ្យ និងធ្វើការសម្រេច ប្រកបដោយវិទ្យាសាស្ត្រ និង ប្រជាធិបតេយ្យ ។ សំឡេងមកពីថ្នាក់មូលដ្ឋាន កាន់តែច្រើនអាចឡើង ទៅកាន់ស្រទាប់ធ្វើសេចក្តី សម្រេចគ្រប់ ថ្នាក់ ហើយមតិប្រជាជន កាន់តែច្រើនឡើងៗ បានក្លាយជាសេចក្តីសម្រេច លើគោលនយោបាយ ដ៏សំខាន់របស់រដ្ឋាភិបាល ។
ដូច្នេះសបញ្ជាក់ឱ្យឃើញថា ទាំងគោលនយោបាយជាតិ ទាំងការគ្រប់គ្រងសង្គម រហូតដល់ការស្លៀកពាក់ ហូបចុក ស្នាក់នៅនិងធ្វើដំណើរ ប្រជាជចិនសុទ្ធតែអាចលើកឡើង នូវសំណូមពរបស់ខ្លួននៅរដ្ឋបាលគ្រប់ជាន់ថ្នាក់ ហើយក៏អាច ទទួលបានការឆ្លើយតប ។
បើប្រៀបធៀបនឹងប្រទេសចិន នៅប្រទេសលោកខាងលិចមួយចំនួន ប្រជាជនគ្រាន់ តែត្រូវដាស់ឱ្យភ្ញាក់ឡើង នៅពេលធ្វើការ បោះឆ្នោតសកល តែបន្ទាប់ពីធ្វើការបោះឆ្នោត រួចក៏ត្រូវសម្ងំស្ងៀម ប្រការនេះមិនមែន ជាប្រជាធិបតេយ្យ ពិតប្រាកដនោះទេ ។ ប៉ុន្តែ ប្រទេសបែបនេះ បែរជានឹងរៀបចំ ធ្វើអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” ហើយចង់ធ្វើជាអ្នកដឹកនាំ នៃប្រជាធិបតេយ្យ វាពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់ ។
ការអនុវត្តដ៏ជោគជ័យ របស់ប្រជាធិបតេយ្យ នៃប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រជាធិបតេយ្យ បែបលោកខាងលិច មិនមែនជារូបភាពតែមួយគត់ និងទាំងមូល របស់ប្រជាធិបតេយ្យ របស់មនុស្ស ជាតិទេ លោកខាងលិច ក៏មិនអាចកាន់កាប់នូវសិទ្ធិ ធ្វើសន្និដ្ឋាននិង សិទ្ធិធ្វើវិនិច្ឆ័យ ចំពោះប្រជាធិបតេយ្យនោះឡើយ ។ នៅពេលអនាគត ប្រទេសចិន នឹងបន្តអភិវឌ្ឍប្រជាធិបតេយ្យ ក្នុងដំណើរអភិវឌ្ឍទាំងមូល ក្នុងន័យជំរុញប្រជាធិបតេយ្យភាព ក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីជំរុញដល់ការអភិវឌ្ឍនិងវឌ្ឍនភាព របស់អរិយធម៌ នយោបាយមនុស្សជាតិ ៕