ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ចំនួន៣នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៨នាក់ និងអ្នកដំណើរពីបរទេសគ្មាន ។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤០៥នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៧៧១នាក់ និងអ្នកស្លាប់ចំនួន ៣០០១នាក់៕