ប៉េកាំង ៖ យោងតាមការចេញ ផ្សាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសចិន លោក Wang Yi នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា ប្រទេសចិននឹងមិនមានភាពភ័យខ្លាចឡើយ ចំពោះការប្រឈមមុខ ទៅនឹងសហរដ្ឋអាមេរិក ប៉ុន្តែតែងតែស្វាគមន៍ជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយគ្នា។
ថ្លែងនៅអត្ថបទ ដែលត្រូវបានចេញផ្សាយ ដោយវេបសាយរបស់ក្រសួងលោក Yi បានបញ្ជាក់ ទៀតដែរថា បញ្ហានៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក គឺបានធ្លាក់ចូលទៅក្នុងការកាត់សេចក្តី ដែលខ្វះនូវយុទ្ធសាស្ត្រដោយ ភាគីខាងអាមេរិក ហើយដូចនេះ ប្រសិនបើមានការប្រឈមមុខដាក់គ្នាមែន នោះចិនមាន ដែលមានភាពភ័យខ្លាចឡើយ និងបន្តប្រឆាំងរហូតដល់ទីបញ្ចប់។
លោកបន្តថា ទោះបីជាយ៉ាងណាក្តីនេះមិនមែន ជាការបង្កក្តីព្រួយបារម្ភ ឬគម្រាមកំហែងឡើយ នៅក្នុងការប្រកួតប្រជែងបែបនេះ ប៉ុន្តែផ្ទុយទៅវិញ វាអាចក្លាយទៅជាឱកាស ជាវិជ្ជមានទៅវិញ។
គួរឲ្យដឹងដែរថា ទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ ចុះក្នុងកម្រិតអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបញ្ហាទាំងនោះ មានរួមទាំង បញ្ហាកូវីដបញ្ហាសិទ្ធមនុស្សបញ្ហាពាណិជ្ជកម្ម បញ្ហាប៉េកាំងនិងកោះតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី