បន្ទាប់ពី “សម្ព័ន្ធ Five Eyes” ចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G៧ ក៏បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី២០ ខែធ្នូផងដែរ ដើម្បីមួលបង្កាច់ការបោះឆ្នោត ក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូន កាលពីថ្មីៗកន្លងទៅនេះ និងចោទប្រកាន់ថា កត្តាប្រជាធិបតេយ្យនៃ តំបន់ហុងកុងកំពុងរង “ការបំផ្លាញ”ជាដើម ។
ដោយឡែក ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុរបស់ សហរដ្ឋអាមេរិកក៏បាន បំផុសបំផុលរឿងនេះជាបន្តបន្ទាប់ ដែលក្រសួងការបរទេសអាមេរិក បានប្រគល់អ្វីដែលហៅថា របាយការណ៍ស្តីពី “ច្បាប់ស្វ័យតនៃតំបន់ហុងកុងថ្មី បំផុតទៅឱ្យរដ្ឋសភាអាមេរិក រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញ បានអនុវត្តអ្វីដែលហៅថា ការដាក់ទណ្ឌកម្មម្តងទៀត ទៅលើមន្ត្រីចិន៥រូប ។
អ្វីដែលហៅថា សេចក្តីថ្លែងការណ៍ថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G៧ និងអ្វីដែលហៅថា របាយការណ៍នៃក្រសួងការបរទេសអាមេរិក សុទ្ធតែបាននិយាយពាក្យជ្រាំដែលសាចុះសាឡើង វាគ្មានអ្វីថ្មីនោះទេ ។ ក្រុមប្រទេស G៧ បានវាយប្រហារទៅលើ របបបោះឆ្នោតថ្មីនៃតំបន់ហុងកុងថា “បានដាក់កំហិតលើការ ជ្រើសរើសសន្លឹកឆ្នោត”ដោយយក “ប្រជាធិបតេយ្យ”ធ្វើជាលេស នេះជាការបរិហារកេរ្តិ៍ដ៏អាក្រក់ទាំងស្រុង ។
អ្នកស្នេហាជាតិធ្វើការងារ គ្រប់គ្រងនៅក្នុងតំបន់ជា ក្រមសីលធម៌នយោបាយ ជាមូលដ្ឋានដែលត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ដូច្នេះ “អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ហុងកុង”ជាខ្លឹមសារដែល “ប្រទេសមួយអនុវត្តប្រព័ន្ធពីរ”គួរតែមាន ។ ក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់ហុងកុងលើកនេះ បេក្ខជនឈរឈ្មោះសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមកពីគ្រប់មជ្ឈដ្ឋាន គ្រប់សមាគមនិងគ្រប់ស្រទាប់ទាំងអស់។
ពួកគេបានធ្វើការជជែកពិភាក្សា យ៉ាងសស្រាក់សស្រាំជុំវិញប្រធានបទស្តីពីជីវភាពរស់នៅរបស់ ប្រជាជននិងសេដ្ឋកិច្ចជាដើម ពោលគឺបានធ្វើការជជែក ពិភាក្សាដោយសមហេតុផល ។ ដូច្នេះ ប្រការនេះបានលាតត្រដាងនូវពាក្យកុហកអំពីអ្វីដែលហៅថា របបបោះឆ្នោតថ្មី “បានបង្ក្រាបប្រជាធិបតេយ្យ” ។
តាមការពិត បើនិយាយអំពី “ការបង្ក្រាបប្រជាធិបតេយ្យ” នេះគឺជាទង្វើរបស់អង់គ្លេស ដែលបានធ្វើអាណានិគម នៅតំបន់ហុងកុងអស់រយៈពេលជាង ១៥០ឆ្នាំកន្លងមក ។ដូចសៀវភៅសក្រោមចំណងជើងថា «ការអភិវឌ្ឍប្រជាធិបតេយ្យនៃ តំបន់ហុងកុងក្រោមរបប “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”» ដែលចេញផ្សាយដោយ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី២០ ខែធ្នូបានលើកឡើងថា តំបន់ហុងកុងដែលស្ថិតនៅក្រោម អាណានិគមរបស់អង់គ្លេសគឺ គ្មានប្រជាធិបតេយ្យអ្វីទេ។
បន្ទាប់ពីរដ្ឋាភិបាលចិនមានអធិបតេយ្យភាព ជាថ្មីឡើងវិញនៅតំបន់ហុងកុង រដ្ឋាភិបាលចិនបានអនុវត្តគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នៅតំបន់ហុងកុង ហើយបានបង្កើតរបបប្រជាធិបតេយ្យនៃ តំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំងផ្តល់ការគាំទ្រ ដើម្បីធ្វើឱ្យរបបនេះទទួលបាន ការអភិវឌ្ឍនិងមានសុក្រឹតភាព ជាបន្តបន្ទាប់ក្នុងការអនុវត្តជាក់ស្តែង។ ការពិតជាក់ស្តែងបានបញ្ជាក់ថា រដ្ឋាភិបាលមជ្ឈិមចិនជាអ្នកដឹកនាំ អ្នកគាំទ្រនិងអ្នកជំរុញដ៏តឹងរ៉ឹង ចំពោះការអភិវឌ្ឍប្រជាធិបតេយ្យ នៃតំបន់ហុងកុងជារៀងរហូត ។
សបញ្ជាក់ឱ្យឃើញថា ពី“សម្ព័ន្ធ Five Eyes”ដល់ក្រុមប្រទេស G៧ សុទ្ធតែដឹងច្បាស់ណាស់ តែធ្វើពុតជាមិនដឹងមិនឮ។ ពួកគេធ្វើការដាក់ទណ្ឌកម្មយ៉ាងគឃ្លើន តែមិនអាចបំភ័យដល់ប្រជាជនចិននោះទេ គ្រាន់តែនឹងនាំឱ្យពិភពលោកកាន់តែ ឃើញច្បាស់នូវមុខមាត់ពិតប្រាកដ ដែលប្រឆាំងលិទ្ធិប្រជាធិបតេយ្យ និងប៉ុនប៉ងធ្វើឱ្យតំបន់ហុងកុងមានភាពចលាចល ។
បច្ចុប្បន្ននេះ ប្រជាធិបតេយ្យប្រកបដោយលក្ខណៈពិសេស នៃតំបន់ហុងកុងបាន រីកចម្រើនយ៉ាងផុលផុស ហើយការអនុវត្តគោលនយោបាយ និងអភិបាលកិច្ចដ៏ល្អប្រសើរ ក៏បានបើកទំព័រថ្មីផងដែរ ។ នៅចំពោះមុខនិន្នាការប្រវត្តិសាស្ត្រ ដែលឆ្ពោះទៅមុខឥតឈប់ឈរ រាល់ការប៉ុនប៉ងដែលចង់រារាំង ដំណើរការអភិវឌ្ឍលិទ្ធិប្រជាធិបតេយ្យ នៃតំបន់ហុងកុង សុទ្ធតែអត់ប្រយោជន៍ និងទទួលបរាជ័យជាមិនខាន!