Covid-19

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ឆ្លងកូវីដ១៩ ចំនួន២ដង

បរទេស៖ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Adam Niedzielski បាននិយាយថា ទីក្រុង Warsaw អាចនឹងដាក់កំហិតដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ថ្មី ប្រសិនបើការឆ្លងវីរុសនេះនៅតែបន្តកើនឡើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការកំពូលរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP នៅថ្ងៃពុធថា លោក Andrzej Duda បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ហើយបច្ចុប្បន្នកំពុង នៅដាច់ដោយឡែក។

ប្រធានបុគ្គលិក Pawel Szrot បានអះអាងនៅលើទំព័រ Twitter របស់គាត់ថា “ប្រធានាធិបតីមិនអីនោះទេ មិនមានរោគសញ្ញាធ្ងន់ធ្ងរទេ ហើយស្ថិតក្រោមការ ថែទាំសុខភាពជាប្រចាំ” ។ កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ លោក Duda ក៏ធ្លាប់ធ្វើតេស្តវិជ្ជមានសម្រាប់មេរោគឆ្លងនេះដែរ ដែលនៅពេលនោះ ប្រធានាធិបតីប៉ូឡូញបាន លើកឡើងថា លោកមិនមានរោគសញ្ញានៃ COVID-19 នោះទេ ប៉ុន្តែថា “ជាអកុសល លទ្ធផលតេស្តគឺច្បាស់លាស់ថា ឆ្លង”៕

ប្រែសម្រួលៈ ណៃ តុលា

To Top