ព័ត៌មានអន្តរជាតិ

ក្រុមយោធាប៉ារ៉ាអ៊ីរ៉ាក់ ប្រាប់អ្នកគាំទ្រឲ្យដកថយ ចេញពីបរិវេណស្ថានទូតអាមេរិក

បរទេស៖ ក្រុមយោធាប៉ារ៉ា ដែលកំពុងតែធ្វើការតវ៉ាប្រឆាំង នឹងការវាយប្រហារតាមអាកាស របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រាប់អ្នកគាំទ្រខ្លួនឲ្យដកថយចេញពីបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុងបាដាដ នៅថ្ងៃពុធនេះ។ 

តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា យោងតាមអ្នកនៅកន្លែង កើតហេតុផ្ទាល់របស់កាសែត រ៉យទ័រ ក្រុមអ្នកតវ៉ាជាច្រើន នៅមិនទាន់ធ្វើការដកខ្លួនថយចេញនៅឡើយនោះទេ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងយ៉ាងដូច្នេះថា ក្រុមអ្នកតវ៉ា ឈ្មោះកងកម្លាំងចល័តប្រជាជន ហៅកាត់ថា PMF បានធ្វើការអំពាវនាវនៅក្នុងដំណើរ ឆ្លើយតបមួយ ទៅនឹងសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលស្នើឲ្យក្រុមអ្នកតវ៉ា ធ្វើការបំបែកគ្នា៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top