អត្ថបទ

មើលទៅប្លែកម្យ៉ាងដែរ! មង្គលការសម័យកូវីដ រៀបចំបែបនេះទំនងដែរតា៎!

អបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានរៀបចំពិធីមង្គល អាពាហ៍ពិពាហ៍របស់ខ្លួន នៅទីធ្លាសួនសំរោង ដែលមានទីតាំង នៅជិតសាលាខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ5 យើងហ្នឹង។ មានអី! ទំនងដែរតា៎! សាមញ្ញៗ តែមើលទៅពោរពេញ ដោយភាពរីករាយ បរិយាកាសបែបធម្មជាតិពិតៗ។

បើពេលល្ងាចវិញរឹតតែអ៊ែម ជាមួយភ្លើងពណ៌តិចៗ គ្របដណ្តប់ស្បៃរាត្រី ក្រោមដើមឈើដ៏សែនរ៉ូមែនទិក មើលទៅគួរឲ្យចង់គយគន់ និងចូលរួមជាភ្ញៀវកិត្តិយសមែនទែន ។

To Top