អត្ថបទ

ការវិភាគលើបច្ចេកវិទ្យាវៃឆ្លាត៖ តើលោកអ្នកកំពុងប្រើប្រាស់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដ៏មានសក្ដានុពល ពេញលេញរបស់ Facebook មែនទេ?

គ្មានអ្វីត្រូវលាក់បាំង ដែលការវិភាគទិន្នន័យស្វ័យប្រវត្ដិ និងបច្ចេកវិទ្យាវៃឆ្លាត បានចូលរួមចំណែកយ៉ាងសំខាន់នូវគ្រប់ស្ថានការណ៍ក្នុងជីវភាពរស់នៅរបស់យើង រួមទាំង ការសម្រេចបង្ហោះពាណិជ្ជកម្មលើ Facebook feed (Facebook algorithm) ដែលជាយានឈានសម្រេចជោគជ័យចំពោះយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនៅទូទាំងសកលលោក។

ទិកនិកវិភាគទិន្នន័យស្វ័យប្រវត្ដិរបស់ Facebook គ្របដណ្ដប់គ្រប់តថភាពទាំងអស់ ចាប់ពីការរៀបចំថវិកាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាពរហូតដល់ពាក្យពេចន៍ ឬឃ្លោងឃ្លាផុសលើផ្ទាំងពាណិជ្ជកម្មដោយស្វ័យប្រវត្ដិ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងសន្សំសំចៃសម្រាប់រាល់អាជីវកម្មនីមួយៗក្នុងការបាញ់ឆ្ពោះអតិថិជនគោលដៅនៅលើ Facebook, Instagram និង Messenger។

ខណៈប្រព័ន្ធប្រតិបត្ដិការនេះអាចបង្កការភាន់ច្រឡំដល់អ្នកចំណូលថ្មី កត្ដាគន្លឹះចំនួន ២ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងថា តើការផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទណាត្រូវផុសឱ្យអតិថិជនបានឃើញនៅវេលាណា។ ទីមួយ លោកអ្នកអាចគ្រប់គ្រង (មហាជនគោលដៅ គោលបំណង និងគុណភាពនៃពាណិជ្ជកម្ម) ហើយមួយទៀត ត្រូវបានគ្រប់គ្រងទាំងស្រុងដោយ ការសម្រេចបង្ហោះពាណិជ្ជកម្មលើ Facebook feed (ការដេញថ្លៃ)។

Aloke Panikar ជា Facebook Partner Director របស់ក្រុមហ៊ុន Httpool ប្រចាំនៅប្រទេសបង់ក្លាដែស បានបង្ហាញត្រួសៗពីការវិភាគនៃច្ចេកវិទ្យាវៃឆ្លាត (AI) និងនិយមន័យទាក់ទងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Facebook និងអាជីវកម្មរបស់លោកអ្នក។

បេះដូង

តាមរយៈការប្រើប្រាស់យុទ្ធសាស្ដ្រស្វែងរកអតិថិជនគោលដៅដ៏មានសក្ដានុពលបំផុត អ្នកធ្វើទីផ្សារ អាចកាត់បន្ថយបរិមាណការដាក់តាំងបង្ហាញពាណិជ្ជកម្មដែលមិនពាក់ព័ន្ធនៅលើ Facebook។ ជាពិសេស ពួកគេនឹងមានឱកាសប្រាប់រ៉ូបូតវៃឆ្លាតនូវប្រភេទអតិថិជន ដែលពួកគេមានបំណងចង់ឱ្យចូលមើលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ច្បាស់ណាស់ គ្មានអ្វីត្រូវណែនាំសម្ភារផ្ទះបាយដល់អ្នកកុម្ម៉ង់អាហារខ្ចប់រៀងរាល់យប់នោះទេ។ ហើយការកំណត់គោលដៅអតិថិជនពិតជាមានលទ្ធភាពខ្ពស់ស្ទើរតែគ្រប់តថភាព ដូចជា ការគិតទៅលើអាយុ ទីតាំង ភេទ ចំណាប់អារម្មណ៍ សកម្មភាព និងថែមទាំងអត្ដចរឹក និងការប្រាស្រ័យទាក់ទងនៅលើអនឡាញ។ ពេលនេះមហាជនគោលដៅរបស់លោកអ្នក ក៏អាចត្រូវបានចម្រាញ់ពីបញ្ជីរាយនាមអ៊ីមែល ឬបង្កើតឡើងជាលក្ខណៈប្រហាក់ប្រហែល នឹងអតិថិជនចាស់។

គោលបំណងនៃយុទ្ធនាការនេះត្រូវបានគ្រប់គ្រងយ៉ាងពេញលេញដោយអ្នកផ្សព្វផ្សយពាណិជ្ជកម្ម និងចាំបាច់ត្រូវតែឆ្លងកាត់ការត្រិះរិះពិចារណាមុននឹងធ្វើការអនុវត្ដ។ នៅពេលលោកអ្នកដឹងច្បាស់អំពី គោលដៅអ្វីដែលខ្លួនចង់ធ្វើ សុំចូលទៅកាន់គន្លឹះនៃការសម្រេច បង្ហោះពាណិជ្ជកម្មលើ Facebook feed ដោយវាយតម្លៃនូវលទ្ធភាពដែលអាចកើតឡើង និងស្ទាបស្ទង់ពីអត្ដចរឹកអ្នកប្រើប្រាស់ ដើម្បីបានដឹងពី អត្រាចលនការប៉ាន់ប្រមាណ។

ប៉ុន្ដែវាគ្មានអ្វីសំខាន់ជាងគុណភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកនោះទេ។ Facebook បានផ្ដល់ជូននូវរង្វាន់ដល់គ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ជាមួយកម្រិតពិន្ទុខ្ពស់ ដែលប្រតិបត្ដិការដោយលទ្ធផលចេញពីការវិភាគទិន្នន័យនៃបច្ចេកវិទ្យាវៃឆ្លាតតមួយទៀតរបស់ Facebook។ ជាក់ស្ដែង បើអ្នកប្រើប្រាស់ត្រូវបានមើលឃើញថាកំពុងបិទផ្ទាំងពាណិជ្ជកម្ម របស់លោកអ្នក វាច្បាស់ជាមិនទាន់អាចឆ្លើយតបនឹងតម្រូវការរបស់មហាជនបានឡើយ។ សកម្មភាពទាំងនេះបានបន្ទាបពិន្ទុនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងកាត់បន្ថយឱកាស នៃការបង្ហាញផ្ទាំងផ្សព្វផ្សាយនាពេលខាងមុខ។ សរុបមក ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបង្កើតឱ្យមានទំនាក់ទំនងកាន់តែច្រើន ប្រាកដជាមានពិន្ទុបញ្ជាក់គុណភាពខ្ពស់ និងរមែងផុសនៅលើប្លេតហ្វមញឹកញាប់។

ខួរក្បាល

បើការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលរួមបញ្ចូលយុទ្ធសាស្ដ្រផ្ដោតលើមហាជនគោលដៅ គោលបំណង និងចំណាត់ថ្នាក់បញ្ជាក់គុណភាពខ្ពស់ គឺជាបេះដូង អ៊ីចឹងការសម្រេចតម្លើងផ្ទាំងផ្សព្វផ្សាយពាណិ ជ្ជកម្មលើ Facebook feed ប្រាកជាខួរក្បាលជួយឱ្យមានចង្វាក់ដង្ហើមលោត។ ទាំងពីរនេះធ្វើការរួមគ្នា ខណៈគោលបំណងនៃការសម្រេចបង្ហោះនេះគឺជាការធានាដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវកម្រិតគុណភាពខ្ពស់ធៀបនឹងតម្លៃ។ ឧទាហរណ៍ បើកម្មវិធីវិភាគរកដំណោះស្រាយស្វ័យប្រវត្ដិ ទស្សទាយថា មានបុគ្គលណាប្រងើយកន្ដើយនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្រេចដាក់ឱ្យផុសឡើង គួរត្រូវបាន គិតជាថ្មី ខណៈអត្រាចលនការប៉ាន់ប្រមាណនឹងត្រូវបានកាត់បន្ថយ។

ពេលថ្នាក់ដឹកនាំអាជីវកម្មឮពាក្យថា «ដេញថ្លៃ» ពួកគេច្បាស់ជាគិតភ្លាមថា អ្នកហ៊ានឱ្យថ្លៃខ្ពស់ជាអ្នកឈ្នះ។ ប៉ុន្ដែជាក់ស្ដែង យើងមើលឃើញថា ការហ៊ានចំណាយប្រាក់ ច្រើនបំផុតគ្រាន់តែជាកត្ដារួមផ្សំតូចតាចក្នុងអត្ថន័យនៃការដេញថ្លៃលើ Facebook។ បើការវិភាគនៃបច្ចេកវិទ្យាវៃឆ្លាតព្យាករឃើញមានកម្រិតខ្ពស់ចំពោះទំនាក់ទំនង និងឆ្លើយឆ្លងប្រកបដោយភាពវិជ្ជមាន លោកអ្នកប្រហែលជាមានកម្រិតនៃការដេញថ្លៃទាបបំផុត តែការប្រកួតប្រជែងនៅតែជាឱកាសឱ្យលោកអ្នកឈ្នះ។

ហើយជានិច្ចកាលយើងត្រូវធ្វើឱ្យប្រាកដថាបេះដូងរបស់យើងស្ថិតនៅលើទីតាំងដ៏ត្រឹមត្រូវហើយ ខួរក្បាលរបស់យើងនៅតែមានដំណើរការ។ ខណៈយើងទំនងជាមិនមានឥទ្ធិពលទៅលើលទ្ធផល ចេញពីការវិភាគទិន្នន័យនៃបច្ចេកវិទ្យាវៃឆ្លាតការត្រៀមទុកជាមុនស្របពេលដែលយើងរៀបចំផែនការ យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ពិតជាកត្ដាសំខាន់។ ការបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមកម្រិតស្ដង់ដារ នោះហើយណែនាំឱ្យលោកអ្នកនឹងមិនទទួលជោគជ័យឡើយ។ ដូច្នេះចូររៀប ចំផែនការ និងយុទ្ធសាស្ដ្រឱ្យបានល្អបំផុត និងប្រើប្រាស់ការវិភាគបែបវិទ្យាសាស្ដ្រដើម្បីធ្វើឱ្យប្រសើរ ឡើងនូវការផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកបន្ដិចម្ដងៗ។ តាមមធ្យោបាយនេះ ការវិភាគទិន្នន័យ ស្វ័យប្រវត្ដិរបស់ Facebook នឹងបំពេញបំណងបរស់លោកអ្នក ហើយបេះដូងរបស់លោកអ្នកនឹងនៅ តែបន្ដលោតឥតឈប់ឈរ៕

To Top