អត្ថបទស្រាវជ្រាវ (scholar)

​បទវិភាគ៖ទី​បំផុត​ការ​ប្រកួត​ប្រជែង​ដ៏​អាក្រក់​នឹង​បំផ្លាញ​​ផល​ប្រយោជន៍​ទាំង​អ្នក​ដទៃផង​​ និង​ខ្លួន​ឯង​ផង​

នាពេល​ថ្មីៗ​កន្លង​ទៅនេះ សភាជាន់ទាបអាមេរិកបាន​អនុម័តលើ​អ្វី​ដែល​ហៅថា “​សេចកី្តព្រាងច្បាប់​ស្តីពីការ​ប្រកួត​ប្រជែង​របស់​អាមេរិក​ឆ្នាំ​២០២២” ហើយ​បាន​អះអាង​ថា នឹង​ធានា​ជាក់លាក់​ឱ្យ​អាមេរិក​នាំមុខ​គេ​លើ​វិស័យ​ផលិតកម្ម​ ការ​ច្នៃ​ប្រឌិត​ថ្មី​និង​កម្លាំង​សេដ្ឋកិច្ច​ ។

ប៉ុន្តែសេចកី្តព្រាងច្បាប់​នេះ​មាន​ខ្លឹមសារជា​ច្រើន​​ពាក់ព័ន្ធ​នឹង​​ប្រទេ​សចិន​ដែល​គួរឱ្យ​អ្នក​ផង​មាន​ភាពងឿងឆ្ងល់និង​ព្រួយ​បារម្ភ ។ ឧទាហរណ៍​ដូច​ជាសេចកី្តព្រាងច្បាប់​នេះ បាន​មួល​បង្កាច់​ និង​លាប​ពណ៌​លើ​ផ្លូវ​អភិវឌ្ឍន៍​និង​គោលនយោបាយ​ទាំង​ជាតិ​និង​អន្តរជាតិ​របស់​ចិន​ បាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ដោយ​យក​បញ្ហា​ពាក់ព័ន្ធ​តៃវ៉ាន់ ស៊ីនជាំង ហុងកុង​និង​ស៊ីចាំង​ជាដើ​ម​ធ្វើ​ជា​លេស វាច្បាស់លាស់​ណាស់ សេចកី្តព្រាងច្បាប់នេះ​ គឺ​មាន​បំណង​​ទប់​ស្កាត់​ការ​អភិវឌ្ឍរបស់​ប្រទេស​ចិន​ដោយ​យក​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​លេស ដែល​​បាន​បង្ហាញឱ្យ​ឃើញ​នូវ​គំនិត​សង្គ្រាម​ត្រជាក់​និង​ទស្សនផលបូកសូន្យ ដូច្នេះ​អាចនិយា​យ​បាន​ថា សេចក្តី​ព្រាង​ច្បាប់​នេះគឺ​ជា​ “សេចកី្ត​ព្រាង​ច្បាប់មួយ​ដែល​ប្រកប​ដោយ​​អនុត្តរភាព​” ។

      យោងតាម​សេចកី្ត​ព្រាង​ច្បាប់​នេះ អាមេរិក​បាន​អះអាង​ថា​នឹង​ “ជំរុញយ៉ាង​ខ្លាំង​ក្លា” នូវការ​វិនិយោគ​លើឧស្សាហកម្ម​ឈីប ហើយ​នឹង​ទម្លាក់ថវិកា៥ម៉ឺន​២ពាន់លាន​ដុល្លារអាមេរិក​ដើម្បី​ផ្តល់ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វត្ថុពាក់កណ្ដាលចម្លង ក្រៅពីនេះ​នឹង​ទម្លាក់​ថវិកា​៤ម៉ឺន​៥ពាន់​លានដុល្លារអាមេរិក​ទៀត​សម្រាប់​កែ​ល្អ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​និង​បង្កើន​ឧស្សាហកម្ម​ផលិត​កម្ម​របស់​អាមេរិក​ជាដើម ។ ប៉ុន្តែ​ព្រម​ពេល​ជា​មួយ​គ្នា​នេះ សេចកី្ត​ព្រាង​ច្បាប់នេះ​បាន​ចាត់​ទុក​ប្រទេស​ចិន​ជាគូប្រជែង​ជាយុទ្ធសាស្ត្រ​ ហើយ​​ចង់​រក្សាកម្លាំង​ប្រជែង​និងឋានៈ​ដឹក​នាំ​របស់​អាមេរិក​នៅលើ​ពិភពលោក តាម​រយៈការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ការ​ច្នៃ​ប្រឌិត​ថ្មី​បច្ចេកវិទ្យា​  ទំនាក់ទំនង​សម័្ពន្ធ​មិត្ត​ និង​​វិធីសាស្ត្រខាង​សេដ្ឋកិច្ច​និងការ​ទូត​ជាដើម ។

លើ​បណ្តាញអ៊ីនធឺណែត​របស់​ចិន​ មាន​ឃ្លា​មួយ​ដែលពេញនិយម ពោលគឺ “​បញ្ចេញព​ន្លឺ​របស់​ខ្លួនបានហើយ កុំ​ពន្លត់ពន្លឺភ្លើង​របស់​អ្នកដទៃ ។ ” ការ​ប្រកួត​ប្រជែង​រវវាង​ប្រទេស​និង​ប្រទេស​ ជា​រឿង​ប្រក្រតី​ហើយ​ក៏គ្មាន​ផលប៉ះពាល់​អ្វីទេ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នេះ​ត្រូវ​មានភាព​វិជ្ជមាន​ តែ​មិនមែន​ជា​ការ​ប្រកួត​ប្រជែង​ដ៏​អាក្រក់​ដែល​វាយ​ប្រហារ​គ្នា​ទៅវិញទៅមក​ និង​ប្រយុទ្ធ​ស្លាប់​រស់​នោះទេ ។ តាំង​ពី​ដើម​មក​ គោលដៅ​​អភិវឌ្ឍ​នន៍​របស់​ចិន​ មិន​មែនដើម្បី​​ជំនួសអាមេរិកនោះទេ គឺ​ចង់​ឱ្យ​ប្រជាជន​ចិន​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ល្អ​បវរ ។ ប្រទេស​ចិន​មិន​អនុញ្ញាតឱ្យ​អ្នក​ណា​ដក​ហូត​សិទ្ធិ​អភិវឌ្ឍន៍​ស្របច្បាប់​របស់ខ្លួន​ជា​ដាច់ខាត​ ។

និយាយ​​រួម គូប្រជែង​ពិត​ប្រាកដ​របស់​អាមេរិក​គឺខ្លួន​ឯង ។ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​បាន​ល្មើសនឹង​ក្រឹត្យក្រមអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​និង​​សេដ្ឋកិច្ច​ ចោទប្រកាន់​ប្រទេ​សចិន​ដោយ​យក​ការ​ប្រកួត​ប្រជែង​ធ្វើ​ជា​លេស ប្រការនេះគ្រាន់​តែ​នឹង​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិច្ចសហប្រតិបតិ្តការ​រវាង​ចិន​និង​អាមេរិក​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការ​អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ជាដើម​ ទី​បំផុត​នឹង​បង្ខូច​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អាមេរិក អាចនិយាយ​បាន​ថាជាការចំណេញដាច់ចំណង ។

អនុលោម​តាម​ច្បាប់​ពាក់ព័ន្ធ​របស់អាមេរិក​ បន្ទាប់​ពី​អ្វីដែល​ហៅថា “​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង​របស់អាមេរិកឆ្នាំ​២០២២​” ត្រូវ​​បាន​អនុម័ត​នៅ​សភាជាន់​ទាបអាមេរិក សេចកី្ត​ព្រាងច្បាប់​នេះនឹង​​ត្រូវ​ប្រគល់​ជូនព្រឹទ្ធ​សភាអាមេរិក​ ធ្វើ​ការ​ពិនិត្យ​ពិភាក្សា ​រួច​​ប្រគល់​ជូន​​ប្រធានាធិបតី​ចុះ​ហត្ថលេខា​ទៀត​ ទើប​នឹង​ចូល​ជា​ធរមាន ​និង​អនុវត្ត​ជា​ផ្លូវ​ការ​ ។ សូម​ដាស់តឿន​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​​លុបចោលគំនិត​ខុស​ឆ្គងដែល​ “​ចង់​ស្វែង​រក​សត្រូវ​ស្រមើស្រមៃ”  ហើយប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណទៅមើលការ​អភិវឌ្ឍ​របស់ចិន បញ្ឈប់​ជំរុញសេចកី្ត​ព្រាងច្បាប់នេះ​ភ្លាម ។ ទាក់ទិន​នឹង​រាល់ការ​ប៉ុនប៉ង​​ដែលចង់​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ និង​រាល់​ទង្វើ​អាក្រក់​​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់ចិន​ ប្រទេស​ចិន​មុខ​ជា​នឹង​ធ្វើ​ការ​តបតវិញ​យ៉ាង​ខ្លាំង​ក្លា​ជាដាច់ខាត ។ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​គួរតែ​គិតពិចារណា​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ធ្វើ​ដោយ មធ្យ័ត ៕

To Top