ព័ត៌មានអន្តរជាតិ

អាមេរិក​ ហោះហេីរយន្ដហោះចារកម្ម លេីកូរ៉េខាងត្បូងជាថ្មី​ ខណៈបន្ដតានតឹង ជាមួយកូរ៉េខាងជេីង

សេអ៊ូល៖​ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក​ បានហោះយន្ដហោះស៊ើបការណ៍មួយ នៅលើតំបន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង​ នៅថ្ងៃអង្គារនេះចំពេល មានភាពតានតឹងជុំវិញការបង្កហេតុ​ ដែលអាចកើតមាន ដោយប្រទេសកូរ៉េខាងជើង។

យន្ដហោះ​ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក​ ត្រូវបានគេប្រទះឃើញ នៅលើមេឃខាងលើតំបន់ក្បែរទីក្រុងកំពង់ផែ ភាគខាងលិចអ៊ីនឈុន បន្ទាប់ពីប្រតិបត្តិការស្រដៀងគ្នា​ ដោយយន្តហោះប្រភេទនេះ កាលពីថ្ងៃមុន។

យន្ដហោះស៊ើបការណ៍ ជាច្រើនទៀតដូចជា EP-3E និង RC-135S ក៏ត្រូវបានគេរកឃើញ នៅទីនេះជាញឹកញាប់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយពួកគេទំនងជា បានធ្វើប្រតិបត្តិការត្រួតពិនិត្យ ប្រទេសកូរ៉េខាងជើង៕

ដោយ​ ឈូក​ បូរ៉ា

To Top