ព័ត៌មានជាតិ

កម្ពុជាមានស្រ្តីប្រមាណ៦១%ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើ ជំនួញ ខណៈកូវីដប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរសក្នុងវិស័យសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំ ណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ ហើយ នៅក្នុងនោះសម្រាប់ស្រ្តី មានប្រមាណ៦១ % ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ មួយសម្រាប់កម្ពុជា។


លោកអ៉ិត សំហេង បានអះអាងបែបនេះ ក្នុងពិធីសំណេះសំ ណាលជាមួ យមន្ត្រីរាជកា រជានារី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអ បអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សម ភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” រៀបចំធ្វើឡើងតាមប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នៅទីស្តីការក្រសួង។


លោកលើកឡើងថាចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរ និងធានាថា នៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិន និងអាជីវករជាស្រ្តី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ ឧស្សាហកម្មទី៤ ។


ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ចាត់ទុក វត្តមានចូលរួមទាំងអស់នេះ ជាការបញ្ជាក់ឱ្យឃើញពីស្មា រតីនៃការទទួលខុសត្រូវរួមគ្នា ការអនុវត្តគោលនយោបាយរ បស់រាជរដ្ឋាភិបាល ការប្រែក្លាយស្មារតីនៃទិវាអន្តរជាតិនារី៨មីនា ឱ្យក្លាយជាសកម្មភាពជា ក់ស្តែង សម្រាប់ការលើកកម្ពស់សមធម៌យេនឌ័រនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


បើតាម លោករដ្ឋមន្ត្រី ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាល នៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសា រស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។


លោកថាក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ នានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរ ងគ្រោះ ពិសេស តាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា “ សាច់ប្រាក់ពលកម្ម ” ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។


លោកបន្ថែមថាការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់ការ ផ្តោតលើការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំ នាពេលអនាគត។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា«យើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារ សង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ច ក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់ លើការសម្រេចបាននូ វការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឲ្យប្រជាពលរ ដ្ឋគ្រប់រូបទទួលបានដោយសមធម៌»។ សូមបញ្ជាក់ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តការណ៍ជាសកល ដែលមហាសន្និ បាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។

ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានរៀ បចំយុទ្ធនាការទិវាអន្តរជាតិ៨មិនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមា ននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។ ដោយឡែកសម្រាប់ឆ្នាំនេះ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា គឺប្រារព្ធឡើ ងក្នុងគោល បំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រា ប់ការអភិវឌ្ឍន៍គ្រប់វិស័យ និងជម្រុញឲ្យគ្រប់ដៃគូពាក់ព័ន្ធបន្ត អនុវត្តវិធានការផ្នែក គោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រក បដោយចីរភាព៕

សំណាង

To Top