ព័ត៌មានជាតិ

បទវិភាគ៖ ថ្នាំជក់ជាឃាតកសម្ងាត់ ដែលសម្លាប់ប្រជាជនកម្ពុជា ដោយមិនដឹងខ្លួនជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗ មួយចំនួននៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធទៅបញ្ហាសុខភាព សាធារណៈបានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យហានិភ័យខ្ពស់ដល់​​សុខ​ភាព អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីពីគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាំជក់បានធ្វើឱ្យ​​ប៉ះពាល់ដល់​​ជីវ​​ភាព​​​​គ្រួសារ និងសេដ្ឋកិច្ច ជាតិយ៉ាងច្រើនលានដុល្លារ ជារៀងរាល់ឆ្នាំ។

តើការប្រើប្រាស់ថ្នាំជក់មាន ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ហើយអ្នកពាក់ព័ន្ធគួរតែធ្វើ​​អ្វីខ្លះ​​ ដើម្បី​​កាត់​​​​​បន្ថយការជក់បារី នៅកម្ពុជាឱ្យមកនៅកម្រិតទាប?

បើនិយាយពីផលិតផលថ្នាំជក់ គឺគេសំដៅលើផលិតផល គ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់ សរ​​សៃ​​ថ្នាំ​​ជក់ ឬសារធាតុ នៃថ្នាំជក់ ដែលផលិតដោយឧស្សាហកម្មថ្នាំជក់ ឬដោយមធ្យោបាយផ្សេងៗទៀត ដែល​​ប្រើ​​ប្រាស់សម្រាប់ជក់ដោយផ្ទាល់ ឬដោយទម្រង់ផ្សេងៗទៀត មានដូចជា៖ ការជញ្ជក់ ទំពា ចុក ឬហិត។ នេះបើ​​យោងតាម ច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផល ថ្នាំជក់ត្រង់មាត្រា៤។

ប្រិយមិត្តជាទីមេត្រី! អាវុធបរមាណូ សម្លាប់មនុស្សយ៉ាងច្រើនក្នុងរយៈពេលខ្លី តែបារីជាឃាតក​​​សម្ងាត់ សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ឯសង្គ្រាមលោកលើកទី១និងទី២ សម្លាប់មនុស្ស​​ចន្លោះ​​ពី ៦០ទៅ៨០លាននាក់ប៉ុណ្ណោះ។ តែបារីបានសម្លាប់មនុស្សជាង ១០០លាននាក់ ក្នុងសតវត្សទី២០នេះ។ ផ្អែក​​លើ​​​​ភស្តុ​តាងដែលមានលក្ខណៈវិទ្យាសាស្ត្រ លើកឡើងក្នុងសន្និសីទ របស់​​រដ្ឋភាគីនានានៃអង្គការ សុខ​​ភាពពិភព​​​​​​​​លោកពាក់ព័ន្ធ អនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានធ្វើការសន្និដ្ឋានថា បរិស្ថានគ្មានផ្សែងបារី ១០០% ជាមធ្យោបាយ​​តែមួយគត់ ផ្តល់ការការពារពេញលេញ ចំពោះសុខភាពរបស់មនុស្ស ពីផលប៉ះពាល់នៃការ​​ស្រូប​​ផ្សែង​​​​បារីពីគេ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានមាន ប្រសាសន៍​​ប្រាប់​​អ្នកយ​​ក​​ព័ត៌​​​​មាន វិទ្យុ​​មិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធតេឡេក្រាមថា បច្ចុប្បន្ននេះអត្រាប្រវ៉ា​​ឡង់​​​​​​ អ្នកជក់បារីនៅកម្ពុជាមានការថយចុះ តែចំនួនអ្នកជក់វិញមានការកើនឡើងដោយ​​​​ប្រជាជនមានការ​​កើន​​​​ឡើង​​ដែរ។ ការប្រើប្រាស់បារីបានបង្កឱ្យកើតជំងឺផ្សេងៗ រហូតឈានដល់កា​​រ​​ស្លាប់ ។

លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថា «ការជក់បារីបង្កឱ្យមានជំងឺពិការភាព និងស្លាប់។ ​​បើយោងតាមការស្រាវជ្រាវរបស់ ស្ថាប័ន​​អង្គការ​​​សហប្រជាជាតិ ​ដែលបានបោះពុម្ពផ្សាយ​កាល​​​ពី​​​ឆ្នាំ២០១៩ថ្មីៗ​​នេះ បានបង្ហាញថា ប្រជាជន​​កម្ពុជា​​​​ប្រមាណ​​​​ ១៥០០០នាក់​​ បានស្លាប់ជារៀងរាល់ឆ្នាំ ​នាំមុខដោយជំងឺ ៥មុខនាំឱ្យស្លាប់មានដូចជា៖ ជំងឺដាច់សៃ ឈាមខួក្បាល ជំងឺហើមសួត ជំងឺបេះដូងសៃឈាម ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម ហើយហ្នឹងជំងឺមហារី កសួត បំពង់ករ មាត់ជាដើម។ ក្រៅពី​​ធ្វើឱ្យ​​​ប្រជា​​ពលរដ្ឋ​​​​ស្លាប់​​រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យ ប្រទេស​​ កម្ពុជាខាតបង់​​សេដ្ឋកិច្ច​​ប្រមាណ ៤៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង​​ ៣% នៃ​​ផលិត​​ផល​​​ក្នុងស្រុ​​ក​សរុ​​ប (GDP) »។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការដំឡើងតម្លៃពន្ធលើថ្នាំជក់ជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយ បន្ទាប់​​ពីវិធី​​​អប់រំ​​ប្រជាពលរដ្ឋ​ឱ្យឈប់ជក់បារី ដាក់សាព្រមានសុខភាពលើកញ្ចប់បារី ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម​​បារី​​ នៅ​​លើ​​ប្រពន្ធផ្សព្វផ្សាយ និងការឈប់ទទួលយកការឧបត្ថម្ភផ្សេងៗ ​​ក្រោមការបង្កប់នូវខ្លឹម​​សារផ្សាយ​​ពាណិជ្ជ​​កម្ម​​​​របស់ឧស្សាហកម្មថ្នាំជក់។

លោកវេជ្ជបណ្ឌិតថ្លែង «តាមពិតទៅការដំឡើងពន្ធ ត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្រ្តឈ្នះឈ្នះ។ ឈ្នះទីមួយ គឺ​​បាន​​​​​​​​ចំណូល​​ពន្ធចូលរដ្ឋ បន្ថែមពីលើច្រើនជាងមុន នៅពេលបានប្រាក់ពីការឡើងពន្ធបារីនេះ រដ្ឋអាច​​យកប្រាក់ទាំងនោះទៅកែលម្អ វិស័យសុខាភិបាលឱ្យកាន់តែប្រសើរ វិស័យអប់រំ ឬក៏កែលម្អវិស័យអប់រំ​​ជាដើម​។ ចំណូលបានច្រើនប្រើប្រាស់ បានច្រើនយ៉ាងជាពិសេសទប់ស្កាត់កូវីដ១៩។ ទីពីរ កាលណាដំឡើងពន្ធបារី មានន័យថា​យើងកាត់​​បន្ថយ​​ការ​ វេទនារបស់ប្រជាពលរដ្ឋ ។ ចំនួនប្រជាពលរដ្ឋ ដែល ឈឺ ស្លាប់ ពិការដោយ​មូល​​ហេតុ​​ជក់បារី​​នេះ នឹង​ថយ​ចុះ ! ហើយក្នុងចំណុចហ្នឹងក៏បាន កាត់បន្ថយការចំណាយ រ​​បស់​​ប្រជា​​​ពលរដ្ឋ និងរាជរដ្ឋាភិបាល​​ទៅលើការព្យា​​​បាល​​ជំងឺ ដែល​​​​បង្ក​​មកពីការប្រើប្រាស់ថ្នាំជក់»។

ការដំឡើងពន្ធ​​លើផលិត​ផលថ្នាំជក់ គឺជាកាត្វកិច្ចរបស់រដ្ឋភាគី មានន័យថា ប្រទេសកម្ពុជា​​​បានផ្តល់ ​​សច្ចាប័ន​​ចូលជារដ្ឋភាគី នៃអនុសញ្ញា ស្តីការត្រួតពិនិត្យថ្នាំជក់ អ៊ីចឹងរដ្ឋភា​​គីហ្នឹងត្រូវតែដំឡើង​​​​​​ពន្ធលើ ​ផលិត​​​​ផលថ្នាំជក់ហើយ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិ មានជ័យកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាជន​​កម្ពុជាប្រមាណ ៩៤ភាគរយ ស្នើឱ្យរដ្ឋដំឡើងពន្ធលើ ផលិតផលថ្នាំជក់ ព្រោះថា ការដំឡើងពន្ធនេះមិន​​ មានផលប៉ះ​​ពាល់អ្វីទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)បានបង្ហាញ​​ថា នៅក្នុង​អំឡុងពេលការរីករាលដាល នៃជំងឺកូវីដ- ១៩ រាជរដ្ឋាភិបាលត្រូវ​​ការថវិកាបន្ថែម ដើម្បីជួយដល់​​ប្រជាពលរដ្ឋ។ ការដំឡើង​​ពន្ធទៅលើផលិតផល ដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផល​​ថ្នាំ​​ជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះវានឹងធ្វើ​​ឱ្យកម្ពុជាទទួលបាន អត្ថប្រយោ​​ជន៍យ៉ាងក្រាស់ក្រែ​ល ពោលគឺមិនត្រឹមតែទទួលបាន ចំណូលពន្ធរដ្ឋបន្ថែមប៉ុណ្ណោះទេ ថែម ទាំងកាត់បន្ថយការចំណាយលើសុខភាព និង​​ធ្វើឱ្យអ្នកឈប់ជក់បារីមានសុខភាព និងផលិតភាពការងារល្អប្រសើរជាងមុន។

ឯកសារដដែលបានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់ បន្ថយ​​លទ្ធ​​ភាព​​​​​​ទិញបាន ហើយវាជាវិធីសាស្រ្តមាន ប្រសិទ្ធភាពបំផុតក្នុងការកាត់ បន្ថយការប្រើប្រាស់ថ្នាំជក់ និង​​ជួយ​​សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់​ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារី ក្នុងមួយឆ្នាំៗ ។ អត្រាពន្ធថ្នាំជក់នៅកម្ពុជា បច្ចុប្បន្នគឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែល​​ជាមធ្យម​​បារីមួយ​​កញ្ចប់ មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋអាមេរិក ធ្វើឱ្យលទ្ធភាពទិញ​​បានកាន់​​តែខ្ពស់។

តើមតិបំភ័ន្តទាក់ទងនឹងការជួញដូរ ផលិតផលថ្នាំជក់ខុស ច្បាប់ និងការបាត់បង់ចំណូលពន្ធរដ្ឋ កំពុង​​រំខាន​​ដល់សមត្ថ កិច្ចរបស់រាជរដ្ឋាភិបាលក្នុ​​ងការដំឡើងពន្ធថ្នាំជក់ដែរឬទេ? ជាការពិតណាស់ ឧស្សាហកម្ម​​ថ្នាំ​​ជក់តែងតែបំផ្លើស ការរួមចំណែករបស់ខ្លួន និងប្រើ ប្រាស់ការស្រាវជ្រាវដែលលំអៀង ​​ក្រោមការ​ឧបត្ថម្ភរ​​បស់​​​​​ខ្លួនទាក់ទងនឹងការជួញដូរ ផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់​​អ្នក​​បង្កើត​​​​​គោលនយោបាយ និងសាធារណជន។

តាមការសន្និដ្ឋានប្រហែលជា ១១.៦%នៃទីផ្សារបារីលើសកលលោក គឺជាពាណិជ្ជកម្មខុសច្បាប់ ហើយ​​ភាគ​ច្រើន​​កើតមាននៅក្នុងប្រទេស ដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប ។ ភស្តុតាង​វិទ្យាសាស្រ្តបានបង្ហាញថា ទីផ្សារបារីខុស ច្បាប់នៅប្រទេសដែលហូត ពន្ធបារីទាប និងតម្លៃបារីទាប មាន​​​ច្រើន​​​​ជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។ 

បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជា មានអត្រា ២៥% នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល  ដែលអត្រានេះនៅមានកម្រិតទាប នៅឡើយ បើធៀបជាមួយអត្រាពន្ធ​​​​ថ្នាំជក់​​ នៃប្រទេស​​អាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាព​​​​ពិភព​​លោក និងធនាគារពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ។

លោក សែ សុឃន អគ្គនាយករង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់លើកឡើង​​នៅក្នុង សិក្ខា​​សាលា​មួយ​​កាលពីខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា​​​បានគិតគូរ បញ្ហា​​នេះជាបន្ត​​បន្ទាប់​​ដែរហើយ ប៉ុន្តែការដំឡើងពន្ធលើ ផលិតផលថ្នាំជក់នេះ គឺរដ្ឋត្រូវមានគោលន​​យោបាយ មួយ​​ច្បាស់​​លាស់ និងយោងតាមស្ថានភាពជាក់ស្តែង ព្រោះបើយើងមិនបា​​នគិតគូរច្បាស់លាស់ទេ អាចមាន​​បញ្ហា​​ប្រឈម​​​​​ផ្សេងៗដូចជា៖ ការកើនឡើងនៃផលិតផលក្លែងក្លាយ អាចមានអំពើរត់ពន្ធខុសច្បាប់ និងបទល្មើស​​ផ្សេងៗ​​ទៀត។ រាជរដ្ឋបានគិតគូរណាស់ថា ការដំឡើងពន្ធនឹងបានចំណូលចូលថវិកាជាតិ ប៉ុន្តែហេតុ​​អ្វីបានជាយើង​​​​មិនដំឡើងភ្លាមៗ ព្រោះយើងចង់ប្រើវិធានការ ស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងអប់រំឱ្យពួកគាត់​​ឱ្យ​​ មាន​​​​ការ​​យល់​​ដឹង​​​ជាមុន​​សិន ព្រោះថា អ្នកជក់បារីមិនសំខាន់លើលុយក្នុងការទិញទេ បើពួកគាត់ចង់ជក់ តម្លៃប៉ុន្មាន​​​​ ក៏​​នៅ​​​តែ​​ទិញ​​​​មកប្រើ​​ប្រាស់ដែរ។

ក្រុមអ្នកតាមដានផ្នែកសង្គម បានមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្រឡំថា ការជក់បារី មិនចំណាយច្រើន និងមិនមានផលប៉ះដល់ សុខភាពពួកគេឡើយ។ តែតាមការពិតពួកគាត់ត្រូវចំណាយច្រើន ​​ទៅលើការទិញបារីពីមួយថ្ងៃទៅមួយថ្ងៃ ។ បើក្នុងមួយថ្ងៃជាមធ្យមពួកគាត់ម្នាក់ ជក់បារីអស់មួយកញ្ចប់ តម្លៃ​​​២០០០រៀលក្នុងមួយឆ្នាំ យ៉ាងហោចណាស់ក៏ត្រូវ ចំណាយថវិកាជិត១លានរៀលដែរ។ អ្នកខ្លះជក់​​​បារីថ្លៃ​​ថ្លៃ​​​អាច​​​​​​អស់ រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ នេះមិនទាន់គិតពីថ្លៃព្យាបាលជំងឺផ្សេងៗ ដែលបណ្តាល​​មកពីការ​​​​​ ប្រើ​​ប្រាស់​​​​​​ថ្នាំជក់នៅឡើយទេ។

យោងតាមឯកសារសំខាន់ៗ និងអ្នកជំនាញបើកស្រាយខាងលើនេះ ផលិតផលថ្នាំជក់ពិត​​ជាឃាតក​​សម្ងាត់​​​មួយ ​ដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន ការជក់បារីបង្កឱ្យមានជំងឺច្រើនមុខ ខាត់​បង់​​សេដ្ឋកិច្ច​​ក្នុងគ្រួសារ និងសង្គមជាតិ។ ម៉្យាងវិញទៀតអ្នកជក់បារី ត្រូវបានគេរើសអើង ​​​មិនចង់នៅ​​ក្បែឡើយ។ ដូច្នេះយុវជនមិនទាន់ចេះជក់បារីកុំចង់សាក កុំនៅជិតបារី ហើយបើអ្នកធ្លាប់ជក់បារីរួចហើយ គប្បីលះ​បង់​​ចោល​​​​ទៅជាបន្ទាន់ ដើម្បីសុខភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់ ដែលរស់នៅជុំវិញខ្លួនអ្នក ព្រោះជក់​បារី ជាការ​​ដុតលុយចោលរាល់ថ្ងៃ ជក់បារីនាំឱ្យពុកធ្មេញ ជក់បារីនាំឱ្យកើតមហារីកសួត ជក់បារីនាំ​​​ឱ្យដាច់​​​សសៃ​​ឈាមខួ​​​ក្បាល​​​ស្លាប់មុនអាយុជាដើម៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top