នយោបាយ

បទវិភាគ ៖ សិទ្ធិមនុស្ស មិនត្រូវក្លាយទៅជាឧបករណ៍ សម្រាប់ដាក់សម្ពាធ ទៅលើប្រទេសដទៃនោះទេ

បញ្ហាសិទ្ធិមនុស្សជាបញ្ហា ដែលប្រជាជន នៃបណ្តាប្រទេសនានា លើពិភពលោកយកចិត្តទុកដាក់ដូចគ្នា ។ មនុស្សជាឬសគល់របស់សិទ្ធិមនុស្ស សិទ្ធិនិងផលប្រយោជន៍ របស់ប្រជាជនជាចំណុចចាប់ផ្ដើម និង ចំណុចគោលដៅ នៃបុព្វហេតុសិទ្ធិមនុស្ស ហើយក៏ជាគោលដៅចុងបំផុត ក្នុងអភិបាលកិច្ចប្រទេសជាតិផងដែរ ។ បណ្តាប្រទេសនានា មានសភាព ការណ៍ជាក់ស្តែងខុសគ្នា ហើយប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធរបបសង្គម និងកម្រិត អភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏មានភាពខុសគ្នាផងដែរ ដូច្នេះ ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្ស ចាំបាច់ត្រូវដើរ តាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍ របស់ប្រទេសខ្លួន ។

ប៉ុន្មានឆ្នាំកន្លងមក ប្រទេសលោកខាងលិចមួយចំនួន តែងតែយកបញ្ហា “សិទ្ធិមនុស្ស”ធ្វើជាលេស ដើម្បីថ្កោលទោស និងវាយប្រហារសភាពការណ៍ សិទ្ធិមនុស្ស របស់ប្រទេសដទៃ ក៏ដូចជាបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តស្តង់ដារ សិទ្ធិមនុស្សរបស់ខ្លួន ។ ក្រុមបច្ចេកទេសវិភាគ ទិន្នន័យធំ របស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ប្រទេសចិន ធ្លាប់ធ្វើការវិភាគ ចំពោះព័ត៌មានពាក់ព័ន្ធដល់ប្រទេសចិន ចំនួនជាង៨ម៉ឺនអត្ថបទ ដែលបានចេញផ្សាយ ដោយប្រព័ន្ធសារព័ត៌មាន ស្ថាប័ននិងបណ្តាញទំនាក់ទំនង សង្គមរបស់អាមេរិកចំនួនជិត ៣រយអំឡុងពេលពីខែមិថុនា ដល់ខែកញ្ញាឆ្នាំ២០២១ ដោយបានរកឃើញថា អត្ថបទដែលមានអក្សរពាក់ព័ន្ធ ដូចជា “ចិន” និង “សិទ្ធិមនុស្ស” មានចំនួនលើសពី ១២ភាគរយ ហើយប្រកបដោយភាពអវិជ្ជមាន និងភាពលំអៀង ។ ដំណឹងស្តីពី “សិទ្ធិមនុស្សរបស់ចិន ”ដែលប្រព័ន្ធសារព័ត៌មានអាមេរិក បានចេញផ្សាយទាំងនោះ គឺមានការយល់ដឹងលំអៀង និងទោល ដែលផ្តោតសំខាន់តែវិស័យនយោបាយ ថែមទាំងតែងតែពាក់ព័ន្ធដល់ តំបន់ពិសេសមួយចំនួន អត្រាប្រើប្រាស់ពាក្យ“ ហុងកុង” “តៃវ៉ាន់” “ស៊ីនជាំង” និង “ស៊ីចាំង”ខ្ពស់ដល់ទៅ៤១ភាគរយ រីឯពាក្យពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមនិងអេកូបរិស្ថានជាដើម ដូចជាពាក្យ “ឱកាសការងារ” “បរិស្ថាន” និង “ចំនួននិស្សិតសកលវិទ្យាល័យ” បែរជាមិនសូវលេចចេញនោះទេ ។

ប្រការដែលផ្ទុយនឹងរឿងនេះ យ៉ាងជ្រះស្រឡាះ គឺការស្ទង់ប្រជាមតិ អំពីការ ជឿទុកចិត្ត របស់ក្រុមហ៊ុនEdelman ដែលជាក្រុមហ៊ុន Public Relations ដ៏ល្បីឈ្មោះរបស់អាមេរិក កាលពីឆ្នាំ២០២០បានឱ្យដឹងថា អត្រាជឿទុកចិត្ត របស់ប្រជាជនចិន ចំពោះរដ្ឋាភិបាលចិនខ្ពស់ដល់ទៅ៩៥ភាគរយ បានឈរនៅលំដាប់ថ្នាក់ទីមួយក្នុង ចំណោមប្រទេសដែល បានចូលរួមការផ្តល់បទសម្ភាសន៍ ។ ការសន្និដាន នៃការធ្វើប្រជាមតិ របស់សកលវិទ្យាល័យHarvard របស់អាមេរិកដែលបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានភាពប្រហាក់ ប្រហែលគ្នាផងដែរ ។
នៅចុងឆ្នាំ២០២១ សមាជិករដ្ឋសភាអាមេរិក បានលើកឡើងសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ក្នុងន័យមួលបង្កាច់ ដោយចេតនា ទៅលើសភាព ការណ៍សិទ្ធិមនុស្ស នៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន ហើយធ្វើ “ការសន្មតដាក់ទោស” ចំពោះផលិតផល ស៊ីនជាំង ដើម្បីរារាំង មិនឱ្យផលិតផល ស៊ីនជាំងចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ ទាក់ទិងនឹងរឿងនេះ លោក Martinez បញ្ញវន្តអង់គ្លេសបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយ លោកធ្លាប់ទៅទស្សនា នៅតំបន់ស៊ីនជាំង លោកមិនដែលឃើញបាតុភូតអំពី “ការប្រល័យវប្បធម៌ ” និង “ការគាបសង្កត់ខាងសាសនា”ទាល់តែសោះ ។ អ្វីដែលហៅថា បញ្ហាសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង គឺប្រឌិតឡើងដោយអាមេរិកតែម្តង ក្នុងគោលបំណងទប់ស្កាត់ការងើបឡើងវិញរបស់ប្រទេសចិន ។
នាពេលថ្មីៗកន្លងទៅនេះ ខណៈផ្តល់បទសម្ភាសន៍ ពិសេសជាមួយអ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិន ក្នុងផ្ទះនៅក្រុងឡុងដ៏ លោក Vince Cable សេដ្ឋវិទូ និងជាអតីត រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអង់គ្លេស បានថ្លែងថា សិទ្ធិមនុស្សមិនត្រូវគ្រាន់ តែអាស្រ័យដោយលោកខាងលិច ធ្វើការសន្និដានទេ ។ លោកបានលើកឡើងថា ឋានៈគន្លឹះនៃសេដ្ឋកិច្ចសកលបាននិង កំពុងបង្វែរទៅកាន់អាស៊ីក្នុងនោះក៏បូក រួមទាំងប្រទេសចិនផងដែរ សភាពការណ៍ដែលអាមេរិក និងប្រទេសអឺរ៉ុបដឹកនាំពិភពលោក នឹង លែងមានទៀតហើយ ប៉ុន្តែប្រទេសលោកខាងលិច ជាច្រើនមិនអាច ទទួលយករបៀបរៀបរយសកលដែលមានការ ផ្លាស់ប្តូរយ៉ាងខ្លាំងជាបន្តបន្ទាប់ នេះជាមូលហេតុពីឬសគល់ ដែលបណ្តាលឱ្យពិបាកយល់ពីគ្នា និងបង្កឱ្យមានការខ្វែងគំនិតគ្នា ។

សិទ្ធិមនុស្សមិន មែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេស ភាគតិចនោះទេ ប្រព័ន្ធរបបនយោបាយ និងផ្លូវអភិវឌ្ឍខាងសិទ្ធិមនុស្ស របស់ប្រទេសចិន ជាជម្រើសរបស់ ប្រជាជនចិនដោយម្ចាស់ការ ។ ប្រទេសមួយចំនួយតូច ដូចជាអាមេរិក ជាដើមគ្មានសិទ្ធិមកធ្វើសេចក្ដីសម្រេចចិត្ត ជំនួសប្រជាជនចិនឡើយ ហើយក៏គ្មានសិទ្ធិប្រែក្លាយ បញ្ហាសិទ្ធិមនុស្សទៅជាឧបករណ៍ សម្រាប់ដាក់សម្ពាធ និងជ្រៀតជ្រែងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ផងដែរ ។ ជីវភាពរស់នៅប្រកប ដោយសុភមង្គលនិងស្នាមញញឹម របស់ប្រជាជនចិន ជាសក្ខីភាពដ៏ពិតប្រាកដនៃស្ថានការណ៍សិទ្ធិមនុស្ស របស់ប្រទេសចិន ។ ពាក្យកុហករបស់លោកខាងលិច អាចបោកបញ្ឆោតខ្លួនឯងបាន តែមិនអាចបោកបញ្ឆោត ពិភពលោកទាំងមូលនោះឡើយ ៕

To Top