ភ្នំពេញ៖ ក្នុងឱកាសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិត ឈានចូលមកដល់នាប៉ុន្មានថ្ងៃមុខនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំង នគរបាលគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់បានខិតខំ តស៊ូពុះពារបំពេញតួនាទី ប្រកបដោយមនសិការវិជ្ជាជីវៈ សម្រេចចបានស្នាដៃធំធេងជាច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព ធានានិរន្តរភាពដំណើរសេដ្ឋកិច្ច នយោបាយ ៕