នៅថ្ងៃទី ២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំប្រចាំ ឆ្នាំ ២០២២ នៃ វេទិកាអាស៊ីនៅ Boao ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយបានលើកឡើងនូវ “គំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល” ដែលទទួលបាន ការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិ ។ គំនិតផ្តួចផ្តើមនេះ បានក្លាយជាផលិតផល សាធារណៈអន្តរជាតិ មួយទៀត របស់ប្រទេសចិន ក្នុងន័យរួមចំណែកពុទ្ធិចិន សម្រាប់ឱ្យមនុស្សជាតិ ឆ្លើយតបនឹងបម្រែបម្រួល នៃពិភពលោក យុគសម័យនិងប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានកាលពីមុន វាគឺជាតម្រូវការរបស់អាស៊ី ក៏ដូចជាពិភពលោកផងដែរ ។
បើរំលឹកឡើងវិញ ពីសុន្ទរកថា គន្លឹះចំនួន ៥ លើករបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងវេទិកាអាស៊ីនៅ Boao ចាប់តាំងពីឆ្នាំ ២០១៣ មក “សន្តិសុខ”គឺជាពាក្យគន្លឹះជាប់រហូតមក ។ ក្នុងអំឡុងពេលរៀបចំធ្វើវេទិកាអាស៊ីនៅ Boao ឆ្នាំនេះ បញ្ហាសន្តិសុខមានភាព កាន់តែលេចធ្លោ ។ ពីការវាត ទីទៅខាងកើត ជាបន្តបន្ទាប់របស់អង្គការណាតូ ដែលបណ្តាលឱ្យផ្ទុះវិបត្តិអ៊ុយក្រែន ដល់ការ ដែលសហរដ្ឋអាមេរិក ឃុបឃិតគ្នា នៅទូទាំងពិភពលោក ក្នុងន័យញុះញង់ បង្កភាព បដិបក្ខគ្នា និយាយចំពោះពិភពលោក ទាំងមូល សន្តិភាព កាន់តែមានភាពផុយស្រួយ និងមានតម្លៃមិន អាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា ក្នុងគ្រាដ៏គន្លឹះនេះ “គំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល” ដែលលើកឡើង ដោយលោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់នូវផែនការ សម្រាប់ដោះស្រាយ វិបត្តិ ដែលភាគីនានាត្រូវការជាបន្ទាន់ ។ ប្រការនេះបានបង្ហាញ ឱ្យឃើញនូវពហុភាគីនិយមដ៏ពិតប្រាកដ ក្នុងន័យខិតខំប្រឹងប្រែង ជំរុញការរួមសុខរួមទុក្ខ នៅទូទាំងពិភពលោក ក៏ដូចជាបានផ្តល់ការធានា សម្រាប់សម្រេច បាននូវការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។
និយាយចំពោះតំបន់អាស៊ី គំនិតផ្តួចផ្តើមស្តីពីសន្តិសុខ សកលនេះមានសារៈសំខាន់ណាស់ ។ ប្រជាជនទ្វីបអាស៊ី បានដឹងច្បាស់ថា គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍទាល់តែសោះ ។ យ៉ាងណាមិញ សន្តិភាពនិងស្ថិរភាពមិនមែនមកពីការផ្តល់ជំនួយនិងការប្រទានពីប្រទេស ណាមួយនោះទេ តែគឺមកពីកិច្ចខិតខំប្រឹងប្រែង រួមរបស់ប្រទេសក្នុងតំបន់ ។ គំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល ដែលលើកឡើង ដោយប្រទេសចិន នឹងជំរុញឱ្យប្រទេសអាស៊ី គាំពារ សន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសាមគ្គីភាព ឱ្យបានកាន់តែល្អ ក៏ដូចជាធានាឱ្យជោគវាសនា ត្រូវក្តាប់ជាប់ក្នុងកណ្តាប់ដៃរបស់ខ្លួនផងដែរ ។
យោងតាមរបាយការណ៍ ចុងក្រោយបំផុត ដែលចេញផ្សាយដោយកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាអាស៊ីនៅ Boao បានបង្ហាញថា តាមការប៉ាន់ប្រមាណ អត្រាកំណើនសេដ្ឋកិច្ច អាស៊ីនៅឆ្នាំ ២០២២ នឹងកើនឡើង ៤.៨ ភាគរយ ។ នាឆ្នាំ២០២១ សេដ្ឋកិច្ចសកលសម្រេច បាននូវការងើបឡើងវិញ ជាសន្សឹមៗ ទោះជាប្រឈមនឹង ការវាយប្រហារពីជំងឺឆ្លងក្តី តែដំណើរសមាហរណកម្មសេដ្ឋកិច្ច នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏មិនបានស្ថិតក្នុងភាព ជាប់គាំងដែរ ។ មិនថា ការងើបឡើងវិញនៃសេដ្ឋកិច្ចឬមួយក៏កិច្ចកសាងប្រព័ន្ធរបប តំបន់អាស៊ីប៉ាស៊ីហ្វិក សុទ្ធតែបានផ្តល់កម្លាំង ចលករថ្មីដល់ទូទាំងពិភពលោក ។
គួរបញ្ជាក់ដែរថា ប្រទេសនានាលើពិភពលោក ហាក់ដូចជាកំពុងធ្វើដំណើរ នៅនាវាយក្សមួយគ្រឿង ដែលមានជោគវាសនារួម ប្រសិនបើចង់បរកាត់ទន្លេ ដែលមានរលកធំៗនិងធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នោះ ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ង ទុកឱ្យប្រទេសណាមួយនៅក្រៅជួរ គឺ មិនអាចទទួលយកបានទេ ។ នៅពេលអនាគត ប្រទេសចិន នឹងបន្តរ៉ាប់រងទំនួលខុស ត្រូវនិងគាំពារសន្តិសុខ ជាមួយប្រទេសអាស៊ី ក្នុងន័យកសាងទ្វីបអាស៊ី ឱ្យក្លាយ ទៅជា”ម៉ាស៊ីនលំ នឹង នៃសន្តិភាព ប្រភពកម្លាំងចលករ នៃកំណើននិងតំបន់ពិសេសថ្មី នៃកិច្ចសហប្រតិបត្តិការ របស់ពិភពលោក ” ៕