ចាប់ពីឆ្នាំ២០០១ មក ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន វេទិកាBoao (BFA) ត្រូវបានបង្កើតឡើង សម្រាប់តំបន់អាស៊ី ដើម្បីផ្តល់ឱកាសបន្ថែម ដល់ថ្នាក់ដឹកនាំប្រទេស នៅតំបន់អាស៊ី បានរួមគ្នាចាក់បញ្ចូលនូវ ធាតុចូលសម្រាប់កិច្ច អភិវឌ្ឍ និងសន្តិភាពក្នុងតំបន់អាស៊ី និយាយដោយឡែក ក្នុងពិភពលោកនិយាយរួម ។ រយៈពេល២១ឆ្នាំ វេទិកាBFA បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការសាងសង់ឡើងវិញ ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិ រវាងបណ្តាប្រទេសទាំងអស់ ក្នុងទ្វីបអាស៊ីតាមយន្តការពហុភាគី នៅក្នុងបរិបទដែលពិភពលោក សព្វថ្ងៃកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ស៊ីជម្រៅនិងស្មុគស្មាញ ហើយជាពិសេសនៅក្នុងពេល ដែលពិភពលោកទាំងមូល មិនទាន់មានសន្តិភាព ឱ្យគ្រប់គ្រាន់ ។ យើងទាំងអស់គ្នាបានដឹងហើយថា អាស៊ីគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលពោរពេញដោយសក្តានុពល ក្នុងការធ្វើឱ្យមានកំណើន សេដ្ឋកិច្ច ពិភពលោក និងការអភិវឌ្ឍ តាមរយៈយន្តការ នៃការកាត់បន្ថយភាពក្រីក្រ ដែលប្រទេសចិន បានក្លាយជាគំរូដ៏ល្អមួយ នៃការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍនេះ ។ ក្នុងន័យនេះ វេទិកា BFA ពិតជាយន្តការចាំ បាច់និងត្រឹមត្រូវដើម្បីឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍក្នុងតំបន់ ។ បន្ថែមលើមាតិកា នៃវេទិកាBFA យុទ្ធសាស្រ្តខ្សែ ក្រវាត់ និងផ្លូវដែលបានផ្តួចផ្តើម ដោយប្រទេសចិន កាលពីឆ្នាំ២០១៣ បានចូលរួមបង្កើនល្បឿន សេដ្ឋកិច្ចនៅក្នុងតំបន់ អាស៊ីជាពិសេស។
សន្និសីទប្រចាំឆ្នាំ២០២២នៃវេទិកាBoao សម្រាប់អាស៊ីបានរៀបចំពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមេសានៅឃុំBoao ខេត្តHainan ។ ការងារធានាសេវាកម្ម របស់សន្និសីទ ប្រចាំ ២០២២ វេទិកាលើកនេះ បង្ហាញពីលក្ខណៈ«ការរៀបចំសន្និសីទ បែបបៃតង» និងអនុវត្តវិធានការ មួយចំនួនលើក វិស័យចរាចរណ៍ បៃតង ភាពវិលជុំបៃតង និងគំនិតផ្តួចផ្តើមបៃតងជាដើម ដើម្បីបន្ថែមធាតុបៃតង ទៅក្នុងសន្និសីទ ប្រចាំឆ្នាំនៃវេទិកានេះ ។
វេទិកាBFA បាននិងកំពុងបន្ថែមពន្លឺរស្មីដ៏ត្រចះត្រចង់ នៃទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចដ៏សម្បើន របស់ប្រទេសចិន ដែលជាពិសេសគឺយន្តការ នៃការកាត់បន្ថយភាពក្រីក្រ ដល់ប្រជាជនចិន ដោយឡែក ដល់ប្រជាជននៅក្នុងទ្វីបអាស៊ីនិយាយរួម គឺកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏លឿនរបស់ចិន បានជួយចូលរួមបង្កើនល្បឿន សេដ្ឋកិច្ចដល់បណ្តាប្រទេស ទាំងអស់នៅអាស៊ី ។ ដូចដែលយើងបានដឹងហើយថា ប្រទេសចិន គឺជាសមាជិកសំខាន់មួយ នៃតំបន់អាស៊ី និង ពិភពលោក ។ ប្រទេសចិនមិនអាចអភិវឌ្ឍខ្លួនឯងនៅដាច់ឆ្ងាយពីអាស៊ីនិង ពិភពលោក បានឡើយ ហើយពិភពលោកវិញ ក៏ដូចគ្នាដែរ នឹងមិនទទួលបានវិបុលភាព និងស្ថិរភាពដោយខ្វះវត្តមាន នៃការចូលរួមយ៉ាងសកម្ម របស់ប្រទេសចិនបានឡើយ ។ លើសពីនេះ សុភាសិតចិនមួយ បានលើកឡើងថា «អ្នកជិតខាងតែងប្រាថ្នា នូវសេចក្តីល្អឱ្យគ្នាទៅវិញទៅមក ដូចអ្នកដែលស្មោះស្ម័គ្រ នឹងគ្នាផ្តល់នូវសេចក្តីល្អ ឱ្យគ្នាទៅវិញទៅមកនោះដែរ» ដែលនេះបានអនុវត្តជាសកម្មភាពជាក់ស្តែង នៃនយោបាយរបស់ប្រទេសចិន ដែលតែងប្រកាន់ខ្ជាប់ ក្នុងនាមជាដៃគូល្អ មិត្តភក្តិល្អ បងប្អូនល្អ និងអ្នកជិត ខាងល្អជាមួយបណ្តា ប្រទេស ទាំងអស់ នៅក្នុងពិភពលោកនិយាយរួម ជាមួយបណ្តាប្រទេស នៅក្នុងទ្វីបអាស៊ី និយាយជាពិសេស ព្រោះប្រទេសចិន ចង់សម្រេចបានវឌ្ឍនភាព ដែលគោលបំណងធំបំផុត គឺ ចង់ឱ្យប្រជាជនចិន មានជីវភាព សម្បូរធូរធា ការប្រកាន់ខ្ជាប់ នូវទស្សនៈអភិវឌ្ឍន៍ ដែលចាត់ទុកប្រជាជន ជាស្នូល ជួយប្រជាជនសម្រេច សុបិន ដែលមានជីវភាពល្អបវរ នោះជាគោលដៅតូស៊ូ មិនអាចប្រែប្រួលបានរបស់បក្ស កុម្មុនិស្តចិនបានដាក់ចេញ នូវគោលដៅ២ សម្រាប់រយៈពេល១ សតវត្សរ៍ នៃការដឹកនាំប្រទេសចិន ។ ប្រទេសចិននឹងដាក់ការ ជំរុញប្រជាជនទូទាំងប្រទេស ឱ្យមានជីវភាពសម្បូរធូរធា ររួមគ្នានៅកន្លែង កាន់តែសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគត ដើម្បីរក្សាការពារ ផលប្រយោជន៍ និងបង្កើនសុភមង្គល របស់ប្រជាជនឱ្យកាន់តែល្អ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិវិធី ជាជម្រើសយុទ្ធសាស្រ្ត របស់ ប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាព អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ មិនថាខ្លួនរីកចម្រើន ដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្ត ធ្វើជាអ្នកកសាងសន្តិភាពជូនពិភពលោក អ្នកចូលរួមរួម ចំណែកវឌ្ឍនភាព ជូនពិភពលោក និងអ្នកការពារ របៀបរៀបរយអន្តរជាតិជារៀងរហូត។ វឌ្ឍនភាព របស់ប្រទេសចិន ជាកាលានុវត្តភាព របស់ពិភពលោក ។ សេដ្ឋកិច្ចចិនកើន ឡើងប្រកប ដោយចីរភាព និងគុណភាពខ្ពស់ វាជាកត្តារក្សាស្ថិរភាព និងក្បាលម៉ាស៊ីន នៃកំណើន សេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិន នៅយុគសម័យថ្មី នឹងបន្តត្រួសត្រាយឱកាសថ្មី សម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក ផ្តល់ឆាកថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មី សម្រាប់ការបង្កើន សុភមង្គលជូនដល់មនុស្សជាតិ ។
ក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្ម សកលកំពុងប្រឈមមុខនឹង ឧបសគ្គកាន់តែច្រើនឡើងៗនោះ គឺ ទ្វីបអាស៊ី នៅ តែបង្ហាញអោយឃើញ សក្ដានុភាពសេដ្ឋកិច្ចជាច្រើន ហើយត្រូវបានរំពឹងទុកថា នឹងក្លាយទៅជាតំបន់ សហប្រតិបត្តិការធំបំផុត លើពិភពលោក។ វេទិកាBFA បានលើកទឹកចិត្ត ដល់ប្រទេសចិននិងបណ្តាប្រទេសទាំងអស់ នៅអាស៊ីបាន ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការពហុភាគី និងលើកកម្ពស់ការ កែទម្រង់ប្រព័ន្ធអន្តរជាតិ និងអភិបាលកិច្ច ជាសកលដើម្បីឲ្យវេទិកា BFA មានតំណាងកាន់តែច្រើន និងសម្លេងធំជាងមុន ។ វេទិកាBFA បានបង្កើននូវកិច្ចសហប្រតិបត្តិការតម្រង់ទិស លទ្ធផលអនុវត្តយ៉ាង សកម្មនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ខិតខំប្រឹងប្រែង ដើម្បីពង្រីកផលប្រយោជន៍ របស់គ្រប់ភាគី និងលើកកម្ពស់កិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើលទ្ធផលដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ធ្លាប់ បានពោលថា «ផ្កាមួយទងមិនអាចបង្កើត រដូវផ្ការីកបានទេ ប៉ុន្តែផ្កាចំនួនមួយរយទង ដែលរីកយ៉ាងស្រស់ស្អាត នឹងបង្កើតបានជា រដូវផ្ការីក សម្រាប់សួនច្បារនោះ ។ គ្រប់ប្រទេសទាំងអស់ ត្រូវបានភ្ជាប់និងចែករំលែក យ៉ាងជិតស្និទ្ធនូវផលប្រយោជន៍រួម» ។
ជារួម វេទិកាBFAពិតជាមានសារៈសំខាន់ណាស់ ហើយបានប្រមូលផ្តុំ នូវទស្សនវិជ្ជាដឹកនាំប្រកប ដោយសន្តិភាពពីប្រមុខដឹកនាំ កំពូលរបស់បណ្តាប្រទេស នានានៅក្នុង ទ្វីបអាស៊ី ដែលជាពិសេសមានប្រទេសចិន ជាស្នូល និងជាអ្នកផ្តួចផ្តើម ។ ការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ គឺជាគោល ដៅដែល គួរឲ្យចាប់អារម្មណ៍ យ៉ាងខ្លាំង របស់វេទិកាBFA ហើយវាទាមទារឲ្យ មាននូវកិច្ចខិត ខំប្រឹងប្រែង ពីបណ្តាប្រទេសទាំងអស់ នៅក្នុងវេទិកាដោយ ប្រទេសចិន បានត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើការជាមួយបណ្តា ប្រទេសទាំងអស់ ក៏ដូចជាអង្គការ និងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុ ដ៏ធំអស្ចារ្យនៃការកសាង សហគមន៍ជោគវាសនារួម នៃ មនុស្សជាតិទាំងមូល តាមរយៈវេទិកាBFAនេះ ស្របនឹងប្រសាសន៍ របស់លោកXi Jinpingប្រធានរដ្ឋចិន កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា «ប្រវត្តិសាស្ត្រ របស់មនុស្សជាតិ បានប្រាប់យើងថា ពេលវេលាកាន់ តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត ។ ប្រទេសនានាត្រូវពួតដៃគ្នា ឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការ កសាងអនាគត ។ សន្តិសុខ បុរេជាលក្ខខណ្ឌ នៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍ សន្តិសុខរួមដែល មិនអាចកាត់ផ្ដាច់បាន ។ គំនិតសង្គ្រាមត្រជាក់ មានតែបំផ្លាញ ក្របខណ្ឌ សន្តិភាព ទូទាំងពិភពលោក អនុត្តរភាពនិយមនិង នយោបាយកម្លាំងបាយមាន តែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុម មានតែធ្វើឱ្យ បញ្ហាប្រឈមសន្តិសុខ នៅសតវត្សរ៍ទី២១កាន់តែខ្លាំងឡើង ។ ប្រទេសនានា លើកពិភពលោក បានជិះក្នុងនាវាធំមួយ និងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លង កាត់សមុទ្រដែលមានព្យុះរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់ នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ» ៕
(ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)