ភ្នំពេញ៖ នៅថ្ងៃស្អែកទី១៥ ខែមករា ឆ្នាំ២០២០ គឺជាដល់ថ្ងៃកំណត់សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា អំពីបទក្បត់ជាតិហើយ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។
ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤ មករា នេះ បានបង្ហាញថា “លោក កឹម សុខា បានប្រាប់យើងថា សូមកុំយកក្បាលជល់នឹងថ្ម កុំបង្កបញ្ហា កុំប្រើអំពើហិង្សា សូមដោះស្រាយបញ្ហាដោយសន្តិវិធី”។
សវនាការជាសាធារណៈ នៅថ្ងៃ១៥ មករានេះ បានធ្វើឲ្យអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងសង្គមស៊ីវិលបានបង្ហាញការព្រួយ ចំពោះវិធានការអាជ្ញាធរ ដែលកំណត់ចំនួនមនុស្សចូលរួមក្នុងថ្ងៃសវនាការនេះ ៕