ព័ត៌មានជាតិ

ដាច់ជណ្តើរយោង ជាន់ទី១៥ ក្នុងការដ្ឋានសំណង់នៅព្រះសីហនុ ធ្វើឲ្យកម្មករស្លាប់ ៤នាក់ និងរបួសម្នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោងប្រមាណជា៧ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីដាច់ជណ្តើរយោងនៅជាន់ទី១៥ ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តាលឲ្យកម្មករ៤នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាមុននេះបន្តិចថា ក្នុងហេតុការណ៍ដាច់ជណ្តើរយោងនេះភ្លាមៗ បានធ្វើឲ្យកម្មករ៣នាក់ស្លាប់នៅនឹងកន្លែង ខណៈស្រ្តីម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកអ្នករបួសធ្ងន់នោះ កំពុងស្ថិតនៅក្នុងការសង្រ្គោះ។

លោកថា បន្ទាប់ពីមានគ្រោះថ្នាក់នេះ កើតអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះស្រាវជាវលើករណីនេះ ៕

To Top