“លោកឪពុកប្រៀបដូចជាសត្វគោ ខំធ្វើការដោយស្ងាត់ៗ ដើម្បីប្រជាជនចិន ។ នេះបានលើកទឹកចិត្តខ្ញុំ ឱ្យខិតខំពេញទំហឹង ដើម្បីបម្រើប្រជាជន ។ ” ក្នុងសំបុត្រ ជូនពរខួបកំណើត លោកឪពុក លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់ប្រៀបធៀប លោក Xi Zhongxun ឪពុករបស់លោក ដោយប្រើពាក្យ មួយឃ្លានេះ ។
លោក Xi Jinping បានបន្តសរសេរថា «ចរិតថ្លៃថ្នូរ ដែលខ្ញុំចង់បន្តវេន និងរៀនសូត្រតាមឪពុក មានច្រើនណាស់» ក្នុងនោះក៏បូករួមទាំង “ការប្រកាន់ភក្តីភាព ចំពោះប្រជាជន”។
(ខ្ញុំជាកូនប្រុសរបស់កសិករ)
លោក Xi Zhongxun ជា “មេដឹកនាំមហាជន ដែលចេញមកពីមហាជន” ។ លោកតែងលើកឡើងថា ខ្លួនជាកូនប្រុស របស់កសិករ ហើយនឹងចាត់ទុកខ្លួនឯង ជាសមាជិកម្នាក់ របស់ប្រជាជនជាប់ជានិច្ច ។
អាយុមិនដល់ ២០ឆ្នាំផង លោក Xi Zhongxun បានចូលរួមបង្កើតតំបន់មូលដ្ឋាន បដិវត្តន៍ Shaanxi-Gansu-Ningxia ដែលស្ថិតនៅភាគពាយ័ព្យ របស់ប្រទេសចិន ។ លោក Xi Zhongxun តែងនឹករំលឹក ចំណងមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ រវាងបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ក្នុងអំឡុង ពេលតស៊ូ ប្រយុទ្ធ ដើម្បីបង្កើតតំបន់ មូលដ្ឋានថា ៖ “បើគ្មានការគាំទ្រ របស់ប្រជាជន នោះក៏គ្មានអ្វីៗ គ្រប់យ៉ាង របស់យើងឡើយ ។”
កាលនោះនៅតំបន់ មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia កន្លែងដែលលោក Xi Zhongxun ប្រចាំធ្វើការ ថ្ងៃណាក្តីសុទ្ធតែកកកុញ ដោយមហាជន ពីព្រោះពួកគេចាត់ទុកលោក ជាមិត្តដឹងចិត្តគ្នា។
លោក Xi Jinping ធ្លាប់លើកឡើងថា៖ “ ជីតារបស់ខ្ញុំជាកសិករ ឪពុករបស់ខ្ញុំជាកសិករ ហើយបានដើរ តាមមាគ៌ាបដិវត្តន៍ ខ្ញុំក៏ធ្លាប់ធ្វើជាកសិកររយៈពេល ៧ ឆ្នាំដែរ។ ” មនោសញ្ចេតនាដ៏ស្មោះ ចំពោះបងប្អូនកសិករ ត្រូវបានដក់ជាប់យ៉ាងជ្រាលជ្រៅ ក្នុងដួងចិត្តរបស់ លោក Xi Jinping ។
ឆ្នាំ១៩៦៩ លោក Xi Jinping ដែលមានអាយុក្រោម១៦ឆ្នាំ ជាយុវជន មានចំណេះដឹង ដែលបម្រើការងារនៅជនបទ បានចាកចេញពីទីក្រុងប៉េកាំង ទៅដល់ភូមិLiangjiahe ខេត្ត Shannxi ប្រទេសចិន ។ នៅក្នុងអំឡុង ពេលជាង២៤០០ថ្ងៃ នៅភាគខាងជើង ខេត្តShaanxi ក្នុងនាមជាយុវជន មានចំណេះដឹង ដែលបម្រើការងារ នៅជនបទ និងធ្វើជាកសិករ លោកបានរស់នៅ និងធ្វើការរួមគ្នា ជាមួយប្រជាកសិករ នៅលើខ្ពង់រាបដីលឿង។
លោក Xi Jinping បានថ្លែងថា “ខ្ញុំឃ្លាន អ្នកភូមិធ្វើម្ហូបឱ្យខ្ញុំ ខោអាវខ្ញុំប្រឡាក់ អ្នកភូមិបោកខោអាវឱ្យខ្ញុំ ខោខ្ញុំរហែក អ្នកភូមិដេរឱ្យខ្ញុំ។” ពួកគេបានជួយខ្ញុំ ដោយមិនគិតពីខ្លួនឯង និង បានការពារខ្ញុំ ជាពិសេសនោះ គឺពួកគេបានជះឥទ្ធិពល ដល់ខ្ញុំ និងអប់រំដល់ចិត្ត ញាណរបស់ខ្ញុំដោយសារ ចរិយាដ៏ស្មោះត្រង់ របស់ពួកគេ ។
នៅភូមិLiangjiahe លោក Xi Jinping មិនគ្រាន់តែបង្កើតមិត្តភាព យ៉ាងជ្រាលជ្រៅ ជាមួយប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានយល់យ៉ាងស៊ីជម្រៅ នូវអ្វីដែលជាជនបទ របស់ប្រទេសចិន អ្វីដែលជាភាពរីករាយនិងទុក្ខសោករបស់ប្រជាជន និងអ្វីដែលជាសភាពការណ៍មូលដ្ឋានជាតិ របស់ប្រទេសចិន។
(ដាក់ប្រជាជន ក្នុងចិត្តយ៉ាងពិតប្រាកដ)
ខែកញ្ញា ឆ្នាំ២០២១ លោកXiJinping ដែលកំពុងចុះត្រួតពិនិត្យការងារ នៅក្រុងYulin ខេត្តShannxi បានមកដល់កន្លែងដែលឪពុក របស់លោក Xi Zhongxun ធ្លាប់ធ្វើការនិងរស់នៅ ដែលជាទីតាំងចាស់ នៃគណៈកម្មាធិកាបក្ស កុម្មុយនីស្តចិនប្រចាំរ Suide ។
នៅក្នុងសាលពិព័រណ៍ សម្តីពាក្យមួយឃ្លា គឺទាក់ទាញភ្នែកជាពិសេស ៖ អង្គុយនៅលើចំហៀង របស់ជនស៊ីវិលបែប Duan Duan di ។
“Duan Duan di នេះគឺជាគ្រាមភាសាGuanzhong មានន័យថា ស្ថិរភាពនិងទៀងត្រង់ ។” ដោយនឹកឃើញគ្រាមភាសា ដែលនិយាយដោយឪពុក Xi Zhongxun លោក Xi Jinping ពោរពេញដោយមនោសញ្ចេតនា ជ្រាលជ្រៅ ។
បន្ទាប់ពីលោក Xi Jinpingចូលប្រឡូក ក្នុងឆាកនយោបាយ លោកXi Zhongxun ធ្លាប់បាននិយាយ ទៅកាន់លោកថា មិនថាអ្នកជាមន្ត្រីខ្ពស់ប៉ុណ្ណាទេ កុំភ្លេចបម្រើប្រជាជន ដោយឧស្សាហ៍ព្យាយាម គិតគូរដល់ប្រជាជនយ៉ាងពិតប្រាកដ ប្រាស្រ័យទាក់ទង ជាមួយប្រជាជននិង មានភាពជិតស្និទ្ធិ ។
លោក Xi Jinpingតែងតែចងចាំពាក្យ សម្ដីរបស់ឪពុកខ្លួនក្នុងចិត្តជានិច្ចកាល ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ លោក Xi Jinping បានបម្រើការងារជាលេខា នៃគណៈកម្មាធិការបក្ស ស្រុក Zhengding ក្នុងខេត្ត Hebeiរបស់ប្រទេសចិន ។ “មិនដែលអង្គុយទំនេរ នៅក្នុងការិយាល័យ” គឺជាការចាប់អារម្មណ៍ របស់មនុស្សជាច្រើនមាន ចំពោះលោក Xi Jinping នៅពេលនោះ ។
នៅឆ្នាំ១៩៨៨ លោកXi Jinping បានចូលកាន់មុខតំណែងជាលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីសចិន ប្រចាំទីក្រុងNingdeខេត្ត Fujian ប្រទេសចិន ។ ពេលដែលលោក បានទៅចុះត្រួតពិនិត្យការងារ នៅទីជបន Dang ដែលជាភូមិភ្នំដាច់ស្រយាលបំផុត នៅ ស្រុកShouning ក្រុងNingde លោកបាន ធ្វើដំណើរ ឆ្លងកាត់ភ្នំនិងទន្លេ ចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់។ អ្នកភូមិបាននិយាយថា លោកជា “មន្ត្រីធំបំផុត ដែលធ្លាប់ទៅដល់ទីនេះ ។”
(ប្រជាជនគឺជាប្រទេស ហើយប្រទេសគឺជាប្រជាជន)
លោក Xi Zhongxun បានឆ្លងកាត់គ្រប់សម័យ កាលប្រវត្តិសាស្ត្រផ្សេងៗ នៃបដិវត្តន៍ចិន ការកសាងនិងកំណែទម្រង់ ក្នុងឆាកជីវិតរបស់លោក ។ នៅក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន លោក Xi Zhongxun បានចូលទស្សនាពិធី នៅលើវិមាន Tiananmen លោកបានថ្លែងដោយអារម្មណ៍ពិតថា “យើងមិនគួរភ្លេចថា ប្រទេស គឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស” ។
លោក Xi Jinping បានលើកឡើង ជាច្រើនដងថា “ប្រទេសគឺប្រជាជន ហើយប្រជាជនគឺជាប្រទេស” ។
ចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ ២០១២មក លោក Xi Jinping បានធ្វើពាសពេញ តំបន់ក្រីក្របំផុត ដែលប្រមូលផ្តុំ និងជាប់គ្នាចំនួន ១៤ នៅទូទាំងប្រទេសចិន ហើយបានធ្វើការសិក្សាស្រាវជ្រាវជាង ៥០ លើកចំពោះការងារកាត់បន្ថយភាពក្រីក្រ ។ ចាប់ពី”ការចំបាច់ត្រូវមើលភាពក្រីក្រពិត” ដល់”ការចាំបាច់ចាកចេញពីភាពក្រីក្រយ៉ាងពិតប្រាកដ” លោក Xi Jinping បានទទួលបន្ទុកប្រវត្តិសាស្រ្ត នៅលើស្មា ។
នៅភាគកណ្តាលនៃខេត្ត Gansu ដែលត្រូវបានគេស្គាល់ថា ជា “តំបន់ក្រីក្របំផុត នៅទូទាំងប្រទេសចិន” លោក Xi Jinping បានដើរចូលក្នុងផ្ទះអ្នកភូមិ ហើយបានដួសទឹកមួយកែវភ្លក់ រសជាតិទឹកធ្វើឱ្យលោក Xi Jinping ចងចិញើម ។ ទិដ្ឋភាពនេះក៏ឆ្លងដល់អ្នករាល់គ្នានៅជុំវិញដែរ ។ បន្ទាប់មក លោក Xi Jinping បានធ្វើដំណើរ ជាពិសេសទៅចុះត្រួតពិនិត្យទីតាំងគម្រោងផ្គត់ផ្គង់ទឹក Yintao ស្រុក Weiyuan ខេត្ត Gansu ហើយលោកបានថ្លែង ទៅកាន់សមមិត្តដែលមានទំនួលខុសត្រូវ នៃក្រសួងនិងគណៈកម្មការរដ្ឋក្នុងស្រុក និងអមដំណើរថា “ជីវភាពរស់នៅរបស់ប្រជាជនគឺជាអាទិភាពកំពូល ហើយការគ្រប់គ្រងទឹកគឺរឿងសំខាន់បំផុត ” ។
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ លោក Xi Jinping បានលើកឡើងក្នុងសន្និសីទ ពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិម បក្សកម្មុយនីស្តចិន អាណត្តិទី ១៩ ថា “គណៈបក្សនិងប្រជាជន បានប្រគល់ឱ្យយើងនូវទំនួល ខុសត្រូវ ប្រវត្តិសាស្ត្រ ជាការជឿទុកចិត្ត និងឧស្សាហ៍ព្យាយាម ដែលមានកម្រិតខ្ពស់ ។ យើងមិនត្រូវភ្លេចនូវបំណង ដើមរបស់យើងឡើយ និងចងចចំបេសកកម្ម របស់យើងនៅក្នុងចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើការដោយឧស្សាហ៍ព្យាយាម ប្តេជ្ញាចិត្ត ចំពោះបក្សនិងប្រទេសជាតិ បម្រើដល់បក្សនិងប្រទេសជាតិ ខិតខំដើម្បីជាតិ។ ជ័យជំនះ យ៉ាងម៉ឺងម៉ាត់ ក្នុងការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ និងយកជ័យជំនះដ៏អស្ចារ្យ នៃសង្គមនិយមជាមួយលក្ខណៈចិន ក្នុងយុគសម័យថ្មី”។
“ខ្ញុំនឹងមិនគិតពីខ្លួនឯង ហើយមិនខកខានប្រជាជន” នេះ គឺជាភក្តីភាពរួមរបស់ Xi Jinping និងឪពុករបស់លោក ៕