ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រសិនបើធ្វើ តាមគោលនយោបាយ ចំពោះប្រទេស ចិន របស់អាមេរិក ជប៉ុន មុខជានឹងត្រូវអូស ចូលក្នុងជ្រោះ ដ៏គ្រោះថ្នាក់ម្តងទៀត ជាក់ជាមិនខាន

នៅថ្ងៃទី ១២ ខែមិថុនា កិច្ចប្រជុំសន្ទនាសាងគ្រីឡាលើកទី ១៩ បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី ។ សុន្ទរកថា គន្លឹះ ដែលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងក្នុងកិច្ចប្រជុំសន្ទនា លើកនេះត្រូវប្រព័ន្ធសារព័ត៌មានជប៉ុន វាយតម្លៃថា មានទម្លាប់រិះគន់ ប្រទេសចិន ហើយបានលាតត្រដាង យ៉ាងពេញលេញ នូវចេតនាពិតរបស់ជប៉ុន ដែលប៉ុនប៉ងបដិបក្ខគ្នា ដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ក្នុងវិស័យយោធា និងសេដ្ឋកិច្ចជាដើម ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្គ្រាម លោកលើកទីពីរ ដោយសាររងឥទ្ធិពល ពីអាមេរិក កម្លាំងពួកស្តាំនិយម របស់ជប៉ុន និងគំនិតចក្រពត្តិនិយម របស់វាមិនបានត្រូវជម្រះចោល ឱ្យបានជ្រះស្រឡះនោះទេ ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ពួកគេបានផ្សព្វផ្សាយ ក្នុងស្រុកជប៉ុននូវអ្វីដែលហៅថា “ការគំរាមកំហែងរបស់ចិន ” ឃោសនាបំប៉ោង ពីវិបត្តិសន្តិសុខនៅតំបន់ជិតខាង ដើម្បីយកប្រការទាំងនេះធ្វើជាលេសមក វាយបំបែកការដាក់កំហិត ដែលមានចែងក្នុង ធម្មនុញ្ញ សន្តិភាព ក្នុងន័យដើរ តាមផ្លូវចក្រពត្តិនិយាយឡើងវិញ និងសម្រេចបាននូវអំណាចផ្តាច់ការ នៅតំបន់អាស៊ី ។

បច្ចុប្បន្ននេះ អាមេរិកបាននិងកំពុង អនុវត្ត”យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ការនេះធ្វើឱ្យអ្នកនយោបាយជប៉ុន ហាក់ដូចជាទទួលបានឱកាស ។ ពួកគេប្រញាប់ប្រញាល់ចង់ ធ្វើតាមយុទ្ធសាស្ត្រនេះ សុខចិត្តធ្វើជា”ទ័ពស្រួច” របស់អាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ហើយ ក៏បានខិតខំប្រឹងប្រែង ដើម្បីរួមគ្នាសហការ ជាមួយការបង្កើត “អង្គការណាតូអាស៊ីប៉ាស៊ីហ្វិក” លើសពីនេះទៅទៀត ជប៉ុនក៏ប៉ុនប៉ងបង្កភាព ចលាចលនៅអាស៊ីប៉ាស៊ីហ្វិក ដោយពឹងផ្អែក លើអាមេរិក ដើម្បីកាត់បន្ថយកម្លាំង រារាំងក្នុងដំណើរសម្រេចគោល បំណងខាងយោធារបស់ខ្លួន ។

បើមើលពីវិស័យ សេដ្ឋកិច្ចអាចឃើញថា ជប៉ុនក៏លេងកលល្បិចដូចគ្នា ដែលចង់បដិបក្ខគ្នា ជាមួយប្រទេសចិនដែរ ។ ទោះបីជាជប៉ុន បាននិងកំពុង ប្រឈមនឹងភាពថយក្រោយ ខាងសេដ្ឋកិច្ចអស់ រយៈពេល ជាង ៣០ ឆ្នាំ ហើយក៏គ្មានបច្ចេកវិទ្យាខ្ពស់ ជាច្រើនក៏ដោយ ក៏ប៉ុន្តែជប៉ុន បែរជាបានលើកឡើង នូវគំនិតអំពី” ការធានាសន្តិសុខ ខាងសេដ្ឋកិច្ច” គឺ ដើម្បីធានាជាក់ លាក់ឱ្យជប៉ុន មានឧត្តមភាព ខាងវិស័យបច្ចេកវិទ្យាខ្ពស់ របស់ខ្លួននិងដាក់កំហិត លើបច្ចេកវិទ្យា របស់ជប៉ុនមិនឱ្យផ្តល់ សេវាដល់ប្រទេសចិន ។

លើសពីនេះទៅទៀត ជប៉ុនក៏បានអះអាងក្នុង អំឡុងពេលកិច្ចប្រជុំសន្ទនាសាង គ្រីឡាលើកនេះថា នឹងពង្រឹងការផ្លាស់ប្តូរ ផ្នែកយោធាជាមួយប្រទេស អាស៊ីអគ្នេយ៍ ក៏ដូចជាផ្តល់ជំនួយ យោធាជាដើម ដើម្បីអូសទាញប្រទេសមួយចំនួន ឱ្យបង្កការតតាំងគ្នាជាមួយប្រទេសចិន ប៉ុន្តែមិនទទួលបាន ការគាំទ្រនោះឡើយ ។

ឧទាហរណ៍ដូចជា លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូណេស៊ី បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា លើកនេះដោយបានលើក ឡើងថា ឥណ្ឌូណេស៊ីគោរព ប្រទេសធំទាំងអស់ ដូច្នេះហើយ នឹងមិនចូលសម័្ពន្ធយោធា ណាមួយឡើយ ។ លោក Hishammuddin Hussein រដ្ឋមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ម៉ាឡេស៊ី និងជារដ្ឋមន្ត្រីការពារជាតិ ម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ ក្នុងសុន្ទរកថាដែរថា “អាស៊ាននឹងសម្រេចចិត្តដើរ តាមផ្លូវ ដែលសមស្របនឹង សភាពការណ៍ជាក់ស្តែងរបស់ខ្លួន ” ។ ចំណែកឯប្រទេសអាស៊ី អគ្នេយ៍ផ្សេងទៀត ក៏បាននាំគ្នាបង្ហាញពីអាកប្បកិរិយារបស់ខ្លួនថា ពួកគេនឹងមិនឈរនៅម្ខាង ជាមួយអ្នកណាដែរ ។

គួរបញ្ជាក់ដែរថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺ ជាឱកាស តែមិនមែនជាការគំរាមកំហែងនោះទេ ។ នេះគឺជាគំនិតឯកភាព រួមរបស់ប្រទេសអាស៊ី ភាគច្រើនដាច់ខាត បានជាការប៉ុនប៉ង របស់អ្នកនយោបាយជប៉ុន ដែលចង់អុជអាលបំបែកបំបាក់ទំនាក់ទំនង រវាងចិន និងប្រទេសអាស៊ី គឺមិនអាចទៅរួចទេ ។ ពួកគេសុខចិត្តធ្វើជា “ទ័ពស្រួច”របស់អាមេរិក ក៏ដូចជាខិតខំប្រឹងប្រែង ដើម្បីបង្កើត” អង្គការណាតូអាស៊ីប៉ាស៊ីហ្វិក” និងឃោសនាបំប៉ោង ពីការបដិបក្ខគ្នា ជាមួយប្រទេសចិន ដែលបាននិងកំពុង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិ ព្រមនិងសន្តិភាពនិង ស្ថិរភាពក្នុងតំបន់ ។ អ្នកនយោបាយជប៉ុន ដែលហៅចចកចូលផ្ទះ ទាំងនោះប៉ុនប៉ង”ធ្វើសង្គ្រាមរវាងជប៉ុ ននិងចិនដូចកាលពីឆ្នាំ ១៨៩៤ ជាថ្មីឡើងវិញ”គឺ ពិតជាកំពុងសុបិន្ត នៅពេលថ្ងៃ ។ ប្រសិនបើពួកគេមិនបញ្ឈប់ភ្លាម នោះ មុខជានឹងអូសជប៉ុន ចូលក្នុងជ្រោះដ៏គ្រោះថ្នាក់ម្តងទៀត ជាក់ជាមិនខាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top