នយោបាយ

បទវិភាគ ៖ បណ្ដាប្រទេសអាស៊ី នានា ពួតដៃគ្នាបើកទំព័រ អភិវឌ្ឍន៍ថ្មី

នៅឆមាសទីពីរឆ្នាំនេះ កិច្ចសន្ទនា ជាច្រើនលើក រវាងបណ្ដា ប្រទេសអាស៊ីនានា នឹងបើកធ្វើ ដូចជា កិច្ចប្រជុំកំពូល នៃប្រទេស G២០ ដែលនឹងបើកធ្វើនៅ ឥណ្ឌូណេស៊ី និងកិច្ចប្រជុំអង្គការ APEC ដែលនឹងបើកធ្វើនៅប្រទេសថៃ នៅខែវិចិ្ឆកាខាងមុខនេះជាដើម ។ សកម្មភាពការទូត ទាំងនេះ នឹងជះឥទ្ធិពលដ៏សំខាន់ ចំពោះតំបន់ រហូតដល់ទូទាំងពិភពលោក ហើយភាគីចិន ក៏នឹងដើរតួនាទី វិជ្ជមានផងដែរ ។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថា អំពីគោលនយោបាយ របស់ចិននៅលេខាធិការ ដ្ឋានអាស៊ានថា រដ្ឋមន្ត្រី ការបរទេសចិន និងប្រទេសតាមបណ្តោយ ទន្លេឡានឆាង-មេគង្គ ចំនួន៥បានឯកភាពគ្នាថា នឹងកសាងខ្សែ ក្រវាត់សេដ្ឋកិច្ច តាមបណ្តោយ ទន្លេឡានឆាង-មេគង្គ ដែលមានភាពកាន់តែរឹងមាំ ពិភាក្សាជាមួយ ប្រទេសឡាវ និងថៃ អំពីការតភ្ជាប់ផ្លូវដែក រវាងចិន ឡាវ និងថៃ ដើម្បីតភ្ជាប់ ច្រកពាណិជ្ជកម្មថ្មី ផ្លូវគោកនិងសមុទ្រ និង រហូតទៅដល់តំបន់ ក្នុងរបស់អឺរ៉ុប ព្រមទាំង ពិភាក្សា ជាមួយឥណ្ឌូណេស៊ី អំពីការធ្វើឱ្យកិច្ច សហប្រតិបត្តិការ រវាងចិន និងឥណ្ឌូណេស៊ី មានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ និងឈានដល់គំនិតឯកភាពដ៏សំខាន់ ។
ក្នុងមួយឆ្នាំ កន្លងទៅនេះ ប្រទេសតាមបណ្តោយ ទន្លេឡានឆាង-មេគង្គ ចំនួន៦ ពួតដៃគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជំរុញការតភ្ជាប់ ប្រកបដោយ គុណភាពខ្ពស់ ធ្វើកិច្ចសហប្រតិបត្តិការ ក្នុងតំបន់យ៉ាងពេញ ទំហឹង ក៏ដូចជារួមគ្នាកសាង គម្រោងអំពីជីវភាព រស់នៅរបស់ប្រជាជនផងដែរ ។ ចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ លើសពី២ រយលានដូស ដល់ប្រទេស តាមបណ្តោយមេគង្គ និងចងសម្ព័ន្ធ ជាខេត្ត និងទីក្រុងមេត្រីភាព ជិត១៥០គូ ជាមួយប្រទេសទាំង៥ ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់៣ សែន៩ម៉ឺន៨ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២៣ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ។ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងវិស័យនានា បានដំណើរការយ៉ាងផុលផុស ដែលបានរួមចំណែក ដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ច នៃប្រទេសទាំង៦ឡើងវិញ និងធ្វើឱ្យមានវិបុលភាពឡើងវិញ ក្នុងតំបន់ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានលើកឡើងនូវ “យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក” ក្នុងគោលបំណង ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។ ប៉ុន្តែប្រឈមមុខនឹង “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” របស់អង្គការ ណាតូ ប្រទេសអាស៊ី មានប្រតិកម្មនិងគោល ជំហរមិនដូចគ្នាទេ ប្រទេសអាស៊ីភាគច្រើន គឺរំពឹងទុកថា នឹងមានពិភពលោកពហុប៉ូលមួយ ។

ប្រទេសចិន មិនស្ថិតក្នុងសម្ព័ន្ធយោធា ណាមួយនោះទេ តែគឺជាចំណែកមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ចិនចាត់ទុកប្រទេសអាស៊ីផ្សេងទៀតជាដៃគូ ព្រមទាំងរួមរស់នៅ ជាមួយប្រទេស អាស៊ីផ្សេងទៀត ដោយស្មើគ្នា ហើយជំនួយ ចំពោះបរទេសនិង ជំនួយផ្នែកអភិវឌ្ឍន៍ ក៏គ្មានអមលក្ខខណ្ឌនយោបាយ ណាមួយទេ ។
នាពេលមុននេះ មិនជាយូរប៉ុន្មាន ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ អំពីអភិវឌ្ឍន៍សកល មេដឹកនាំរបស់ប្រទេសជាច្រើនដែលបានចូលរួមកិច្ចសន្ទនាបានថ្លែងថា គំនិតផ្តួចផ្តើម ស្តីពីអភិវឌ្ឍន៍សកល ដែលលើកឡើង ដោយភាគីចិនសមស្រប នឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសពាក់ព័ន្ធ ហើយនឹងបន្តគាំទ្រ គំនិតផ្តួចផ្តើម ស្តី ពីអភិវឌ្ឍន៍សកល ។ លោកប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការកម្ពុជា បានថ្លែងនៅពេលផ្តល់ បទសម្ភាសន៍ ពិសេស ជាលាយលក្ខណ៍ អក្សរជាមួយអ្នកសារព័ត៌មាន អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗកន្លងទៅនេះថា គំនិតផ្តួចផ្តើម ស្តីពីអភិវឌ្ឍន៍សកលជា “ផលិតផលសាធារណៈ ” ដែលចិនបានផ្តល់ ដល់ពិភពលោក វាមានអំណោយផល ដល់ការបង្កើន កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ អន្តរជាតិ ក៏ដូចជាពន្លឿន ការអនុវត្តជាក់ស្តែង នូវរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០២០ នៃអង្គការសហប្រជាជាតិ ។

ក្នុងបរិបទ បច្ចុប្បន្ន ដែលពិភពលោកកំពុង ស្ថិតក្នុងភាពបម្រែបម្រួលយ៉ាងខ្លាំង និងការរីករាលដាល នៃជំងឺកូវីដ១៩ ដែលមិនធា្លប់មាន ក្នុងរយៈពេល១ រយឆ្នាំកន្លងមក បាននាំមកនូវបញ្ហាប្រឈម ដ៏តឹងរ៉ឹង ចំពោះសេដ្ឋកិច្ចពិភពលោក និង ការអភិវឌ្ឍសកល ។ បណ្ដាប្រទេស អាស៊ីនានា រហូតដល់ទូទាំង ពិភពលោក សុទ្ធតែត្រូវពួតដៃគ្នា ក្តាប់ជាប់និន្នាការទូទៅ នៃអភិវឌ្ឍន៍សកល រួមគ្នាគាំពារសន្តិភាព និង សុខសាន្តត្រាន ពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិយ៉ាង សកម្ម ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងសុខាភិបាលសាធារណៈ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ ច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាទូទាំងពិភពលោក រួមគ្នាជំរុញអភិបាល កិច្ចអាកាស ធាតុសកល ក៏ដូចជារួមគ្នា ជំរុញសេដ្ឋ កិច្ចសកល ឱ្យងើបឡើងវិញ ប្រកប ដោយតុល្យភាព ។ ប្រទេសអាស៊ី ក៏នឹងបញ្ជាក់ចំពោះទូទាំង ពិភពលោកថា ពួកយើងមាន “ប្រាជ្ញានិងផែនការ ក្នុងការដោះស្រាយបញ្ហា អភិវឌ្ឍន៍និងសន្តិសុខ របស់ខ្លួន” ៕
អត្ថបទវិទ្យុ មិត្តភាពកម្ពុជាចិន

To Top