ព័ត៌មានអន្តរជាតិ

ជាមួយនឹងសង្គ្រាម របស់រុស្ស៊ី ជប៉ុន បន្តផ្តោតលើការទប់ស្កាត់ នុយក្លេអ៊ែរ

តូក្យូ៖ ការទប់ស្កាត់នុយក្លេអ៊ែរ កំពុងឈានចូលដំណាក់កាលកណ្តាល នៅក្នុងគោលនយោបាយសន្តិសុខ របស់ប្រទេសជប៉ុន បន្ទាប់ពីការគម្រាមរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ដោយទីក្រុងតូក្យូ បានសង្កត់ធ្ងន់សារជាថ្មី អំពីចំណុចកណ្តាល នៃឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចំពេលភាពតានតឹងក្នុងតំបន់កើនឡើង ដោយការសម្ញែងសាច់ដុំរបស់ប្រទេសចិន។

ប៉ុន្តែប្រទេសជប៉ុន នឹងនៅតែប្រឈមមុខនឹងទង្វើលេងសើច ព្រោះថាក្នុងនាមជាប្រទេសតែមួយគត់ ដែលបានជួបប្រទះនឹងការវាយប្រហារ នុយក្លេអ៊ែរដ៏អាក្រក់នោះ ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការដឹកនាំ ការពិភាក្សាលើការនាំយកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តប្រឈមមុខនឹងការអំពាវនាវ ពីអ្នករស់រានមានជីវិតពីឆ្នាំ១៩៤៥។

នៅពេលបើកការវាយប្រហារលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានក្រើនរំលឹកពិភពលោកថា រុស្ស៊ីនៅតែជារដ្ឋនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតមួយ ដោយថា មិនគួរមានការងឿងឆ្ងល់ថា “អ្នកឈ្លានពានដែលមានសក្តានុពលណាមួយ នឹងប្រឈមមុខនឹងការបរាជ័យ និងផលវិបាកដ៏អាក្រក់ ប្រសិនបើវាវាយប្រហារ ប្រទេសរបស់យើងដោយផ្ទាល់”។

ពីរបីថ្ងៃបន្ទាប់ពីការលុកលុយ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ លោកពូទីន បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់សហរដ្ឋអាមេរិក និងសមាជិកដទៃទៀត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងការធ្វើអន្តរាគមន៍ដោយបង្ខំនៅក្នុងសង្គ្រាម។

វាត្រូវបានគេសន្មត់ថា ជាយូរយារណាស់មកហើយថា ការភ័យខ្លាចនៃការសម្លាប់រង្គាលនុយក្លេអ៊ែរ នឹងរារាំងអាវុធនុយក្លេអ៊ែរ មិនឱ្យប្រើម្តងទៀត ប៉ុន្តែអ្នកជំនាញខ្លះបានលើកឡើងថា ការគំរាមកំហែងនុយក្លេអ៊ែររបស់លោក ពូទីន បានបំបែកបំរាម ជុំវិញអាវុធចុងក្រោយរបស់ពិភពលោក។

រុស្ស៊ីបាននិងកំពុងធ្វើសង្រ្គាមសាមញ្ញ ក្នុងការលុកលុយអ៊ុយក្រែនរបស់ខ្លួន មកទល់ពេលនេះ ប៉ុន្តែគេអាចសញ្ជឹងគិតអំពី ការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលមានឥទ្ធិពលតិចជាងអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រ ហើយមានគោលបំណងប្រើប្រាស់ ក្នុងការវាយប្រហារ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top