ព័ត៌មានជាតិ

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ឲ្យលោក វ៉ាង យី ចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ឲ្យលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្នុងឱកាសលោក បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ ២០២២ នៅកម្ពុជា ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ ជាតិកម្ពុជា ៕

To Top