ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសចិន ព្រមានពីគ្រោះថ្នាក់ នៃសង្គ្រាមត្រជាក់ជំនាន់ថ្មី

យូអិន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រេសិតម្នាក់ របស់ប្រទេសចិន បានធ្វើការព្រមានអំពីភាពគ្រោះថ្នាក់ខ្លាំង នៃសង្គ្រាមត្រជាក់ជំនាន់ថ្មី និងព្រមទាំងបង្ហាញអំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព និងសន្តិសុខសកលផងដែរ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន នៅអង្គការសហប្រជាជាតិ បាននិយាយថា៖វិបត្តិអ៊ុយក្រែន និងការវិវឌ្ឍន៍តានតឹងជាបន្តបន្ទាប់ជុំវិញពិភពលោកបង្ហាញថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ង ដោយចេតនាណាមួយដើម្បីបង្កបញ្ហា និងបង្កើនការបែកបាក់ និងការប្រឈមមុខគ្នា ហើយយើងត្រូវតែការពារឲ្យបាន នូវស្ថិរភាពយុទ្ធសាស្ត្រជាសកល។

លោកបន្តថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំ នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិទៀតថា៖ ពួកយើងគួរតែមិនអាចអនុញ្ញាតិ ឲ្យសកលលោកធ្លាក់ចុះទៅក្នុងសង្គ្រាមត្រជាក់បានឡើយ ហើយរាល់ជម្លោះ និងការប្រឈមមុខដាក់គ្នានានា នៅក្នុងប្លុកនិងសកលលោក ត្រូវតែរារាំងឲ្យបាន។

គួរឲ្យដឹងដែរថាសង្គ្រាមត្រជាក់បានបាត់បង់អស់រយៈពេលជាង៣០ឆ្នាំមកហើយប៉ុន្តែណាតូជាដើមនៅតែបន្តធ្វើការពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់ភាគខាងកើតដែលវាជារឿងមិនអាចធ្វើឲ្យ

អឺរ៉ុបមានសុវត្ថិភាពបាននោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top