ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៤នាក់ និងស្លាប់គ្មាន។
គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៨១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៧៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕