ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា លោកទទួលស្គាល់ពី ក្តីកង្វល់របស់ប្រទេសចិន ដែលបារម្ភទៅលើ បញ្ហានៅអ៊ុយក្រែន

អ៊ូបេគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ ពី” ការព្រួយបារម្ភ” របស់ប្រទេសចិន ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតី ហ្ស៊ី ជិនពីង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។

ប៉ុន្តែថ្លែងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន ក៏បានអរគុណដល់ប្រទេសចិន សម្រាប់ជំហរមានតុល្យភាពរបស់ខ្លួន ហើយបានថ្លែងថា សហរដ្ឋអាមេរិក “ធ្វើការព្យាយាមបង្កើតពិភពលោកគ្មានប៉ូល” នឹងបរាជ័យ ។

លោក ហ្ស៊ី បានលើកឡើងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីជា “ប្រទេសសំខាន់” ។

គួរបញ្ជាក់ថា ប្រទេសចិន មិនបានគាំទ្រការឈ្លានពានរបស់រុស្ស៊ីនោះទេ ប៉ុន្តែបានបង្កើនពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយក្រុងម៉ូស្គូ ចាប់តាំងពីប្រទេសនេះត្រូវបានចាប់ផ្តើមឈ្លានពាន ។

កិច្ចប្រជុំរបស់មេដឹកនាំទាំង២នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា (SCO) នៅទីក្រុង Samarkand មកដល់ចំណុចសំខាន់មួយនៅក្នុងសង្គ្រាមអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី បាត់បង់ដីនៅក្នុងតំបន់មួយចំនួននៃប្រទេសដែលខ្លួនវាយលុកបាន ។

លោក ពូទីន បានប្រាប់ដល់លោក ហ្ស៊ី ថា “យើងវាយតម្លៃខ្ពស់ចំពោះជំហរតុល្យភាពរបស់មិត្តចិនរបស់យើង នៅគ្រាដែលបានកើតឡើងចំពោះវិបត្តិអ៊ុយក្រែន” លោក ពូទីន បានប្រាប់លោក ហ្ស៊ី នៅក្នុងដំណើរលើកទី២របស់គាត់នៅបរទេសចាប់តាំងពីការឈ្លានពានកាលពីខែកុម្ភៈ ។

ដោយលាតត្រដាងថា ប្រទេសចិនមានសំណួរ និងការព្រួយបារម្ភអំពីស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន លោកបានថ្លែងថា លោកពិតជាយល់អំពីបញ្ហានេះ ។

លោក ពូទីន បានថ្លែងថា “ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃនេះ យើងនឹងពន្យល់ពីជំហររបស់យើង” ។

ផ្ទុយពីការថ្លែងរបស់លោក ពូទីន រដ្ឋាភិបាលចិន ដែលបានអានក្រោយកិច្ចប្រជុំគួរឲ្យកត់សម្គាល់មិនបាននិយាយអំពីសង្គ្រាមអ៊ុយក្រែននោះទេ ។

ប៉ុន្តែប្រទេសចិន បានលើកឡើងថា រុស្ស៊ី និងចិននឹងពង្រីក “ការគាំទ្រគ្នាទៅវិញទៅមកដ៏រឹងមាំ” លើផលប្រយោជន៍ស្នូល ។ ជាមួយគ្នានេះដែរ ប្រទេសទាំង២នឹងដើរតួជា “តួនាទីឈានមុខគេក្នុងការចាក់បញ្ចូលស្ថិរភាពទៅក្នុងពិភពនៃការផ្លាស់ប្តូរ និងភាពមិនប្រក្រតី” ហើយក្រុងប៉េកាំង បានហៅភាពជាដៃគូរបស់ពួកគេថា “ស្ថិរភាពដូចភ្នំ” ។

គេបានដឹងថា ការឈ្លានពាននេះបានធ្វើឱ្យទីក្រុងម៉ូស្គូធ្លាក់ចូលទៅក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់ ហើយបានធ្វើឱ្យតម្លៃស្បៀងអាហារ និងថាមពលសកលកើនឡើងជាបន្តបន្ទាប់ ៕

To Top