ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ជំរុញឱ្យមានការ ដាក់ទណ្ឌកម្ម កាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ជំនួយយោធា ពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានជួយពង្រឹងកងទ័ព របស់លោក ដោយអាចឱ្យខ្លួនកម្ចាត់កងកម្លាំងរុស្ស៊ី និងបង្ហាញថាប្រទេសជិត ខាងធំជាងរបស់ខ្លួន មិនអាចឈ្លានពានបានឡើយ។

លោក ហ្សេឡិនស្គី ក៏កំពុងជំរុញ សម្ព័ន្ធមិត្តឱ្យដាក់ ទណ្ឌកម្មកាន់តែតឹងរ៉ឹង និងទូលំទូលាយលើរុស្ស៊ី ដោយលើកឡើងថា វិធានការដ៏ឈឺចាប់បែបនេះ នឹងជួយកាត់បន្ថយការគាំទ្រ ជាសាធារណៈ ចំពោះសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅអ៊ុយក្រែន។

លោកបានលើកឡើងថា “តើអ៊ុយក្រែន អាចជួយបានដោយរបៀបណា?” មានវិធីជាច្រើន ដែលប្រទេសនៅទូទាំង ពិភពលោកអាចជួយអ៊ុយក្រែន តាមរយៈបំណែកជំនួយកាំភ្លើងធំ ដែលយើងត្រូវការ គ្រាប់រំសេវ ហើយប្រាកដណាស់ថា អាមេរិកអាចមានឥទ្ធិពល នយោបាយនៅក្នុងប្រទេសទាំងនេះ ដើម្បីបញ្ចុះបញ្ចូលពួកគេ ។

លោក ហ្សេឡិនស្គី កំពុងនិយាយតាមប្រព័ន្ធអ៊ីនធឺណែត នៅឯព្រឹត្តិការណ៍មូលនិធិ Clinton ដែលរៀបចំដោយអតីតប្រធានាធិបតី Bill Clinton នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។

មេដឹកនាំអ៊ុយក្រែន ត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដោយមហាសន្និបាត ដើម្បីនិយាយទៅកាន់មេដឹកនាំពិភពលោកតាមអ៊ីនធឺណិតនៅសប្តាហ៍នេះ ដោយធ្វើឱ្យមានការលើកលែង ចំពោះតម្រូវការរបស់ខ្លួន ដែលមេដឹកនាំទាំងអស់ និយាយដោយផ្ទាល់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top