ទំនើបកម្មបែបចិន ជាទំនើបកម្មសង្គមនិយម វាប្រកបដោយលក្ខណៈពិសេសរួម នៃទំនើបកម្មរបស់បណ្តា ប្រទេស នានាផង កាន់តែប្រកប ដោយលក្ខណៈពិសេសចិន ដែលឈរ លើសភាពការណ៍ជាតិផង ។ ចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើការអធិប្បាយ ដ៏សំខាន់មួយ ចំនួនអំពីទំនើបកម្មបែបចិន ដែលបានបកស្រាយយ៉ាង ជ្រាលជ្រៅអំពីអត្ថន័យ ផ្នែកវិទ្យាសាស្រ្តនិង លក្ខណៈពិសេសនៃទំនើបកម្មបែបចិន ។ ខាងក្រោមនេះ យើងនាំគ្នាមកស្វែងយល់ អំពីការបកស្រាយសំខាន់ៗរបស់លោក Xi Jinping ៖
ទំនើបកម្មបែបចិន ជាទំនើបកម្មដែលមានចំនួន មនុស្សច្រើនលើសលប់ ។ ប្រទេសចិនមានទឹកដីធំទូលាយ ចំនួនប្រជាជនច្រើនលើសលប់ បើចង់ស្តារនិងអភិវឌ្ឍ អ្វីដែលសំខាន់បំផុតគឺឈរលើសភាពការណ៍ជាតិ និងដើរ តាមមាគ៌ារបស់ខ្លួន។ ការអនុវត្តបានបង្ហាញថា មាគ៌ាថ្មីនៃទំនើបកម្មចិន កាន់តែដើរកាន់តែធំទូលាយ ដែលនឹងអភិវឌ្ឍប្រទេសខ្លួន ឱ្យបានរឹតតែល្អប្រសើរឡើង និងផ្តល់ផលប្រយោជន៍ ដល់ពិភពលោក។ លោក Xi Jinping ថ្លែងបែបនេះ នៅពេលឆ្លើយតបសំបុត្ររបស់យុវជនសញ្ជាតិបរទេសនៃគម្រោង ”កិច្ចសន្ទនាអ្នកដឹកនាំវ័យក្មេងអន្តរជាតិ” កាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ ។
ទំនើបកម្មបែបចិនជាទំនើបកម្ម ដែលប្រជាជនទាំងមូលសម្បូរធូធាររួមគ្នា ។ ភាពសម្បូរធូរធាគឺជាតម្រូវការ ធាតុពិតនៃសង្គមនិយម និងជាលក្ខណៈពិសេស ដ៏សំខាន់ នៃទំនើបកម្មបែបចិន។ ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជន ជាស្នូល និងជំរុញភាពសម្បូរធូរធា រួមតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ១០នៃគណៈកម្មាធិការហិរញ្ញវត្ថុមជ្ឈិម។
ទំនើបកម្មបែបចិន ជាទំនើបកម្ម ដែលអរិយធម៌សម្ភារៈនិងអរិយធម៌ស្មារតីចុះសម្រុងគ្នា។ ត្រូវផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រជាជាតិចិន អភិវឌ្ឍវប្បធម៌ជឿនលឿន សង្គមនិយម តាមរយៈវប្បធម៌ក្រហម ធ្វើឱ្យជីវភាពវប្បធម៌របស់ប្រជាជនកាន់តែសម្បូរបែបថែមទៀត។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងពេលចុះត្រួតពិនិត្យ ការងារនៅខេត្តliaoningប្រទេសចិនកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២។
ទំនើបកម្មបែបចិន ជាទំនើបកម្ម ដែលមនុស្សជាតិនិងធម្មជាតិរួម រស់នៅជាមួយគ្នាយ៉ាងចុះសម្រុង ។ ការកសាងទំនើបកម្មបែបចិន ប្រកបភាពចុះសម្រុងគ្នា ប្រកប ដោយ លក្ខណៈពិសេសដ៏សំខាន់ ជាច្រើន ក្នុងចំណោមនោះគឺថា ទំនើបកម្មបែបចិនជាទំនើបកម្ម ដែលមនុស្សជាតិ និងធម្មជាតិ រួមរស់នៅ ដោយចុះសម្រុងគ្នា ដែលផ្តោតសំខាន់ទៅលើការជំរុញកសាង អរិយធម៌សម្ភារៈនិងអរិយធម៌អេកូឡូស៊ីក្នុងពេល ដំណាលគ្នា ។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ច សិក្សាជាសមូហភាពលើកទី ២៩ នៃការិយល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១ ។
ទំនើបកម្មបែបចិនជាទំនើបកម្ម ដែលដើរតាមផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព ។ ចំណែកឯប្រទេសមូលធន និយមជើងចាស់មួយចំនួន បានដើរតាមផ្លូវឆកប្លន់ដី អាណានិយមយ៉ាងកម្រោល គឺជាទំនើបកម្ម ដែលបង់តម្លៃដោយភាព អន់ថយនៃប្រទេសដទៃ ។
លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញ អង្គលើកទី ២នៃសន្និសីទពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនលើកទី ១៩ កាលពីថ្ងៃទី ២៩ ខែតុលាឆ្នាំ២០២០ ៕