ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរ ការប្រារព្ធសកម្មភាព រំលឹកទិវាសន្តិភាព អន្តរជាតិឆ្នាំ២០២២

ថ្ងៃទី២១ខែកញ្ញា សកម្មភាពរំលឹកទិវា សន្តិភាពអន្តរជាតិឆ្នាំ ២០២២ បានធ្វើឡើងនៅក្រុងប៉េកាំង ប្រទេសចិន ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ការប្រារព្ធសកម្មភាពលើកនេះ ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍សន្តិសុខអន្តរជាតិ មានការប្រែប្រួលដ៏ស្មុគស្មាញ ពិភពលោកបានឈាន ចូលសម័យកាលថ្មី ដែលមានការផ្លាស់ប្តូរ ដ៏រង្គោះរង្កើ ។ ក្នុងខណៈពេលគន្លឹះ នៃសប្រវត្តិសាស្រ្តនេះ ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើម សន្តិសុខពិភពលោក ដោយផ្តួចផ្តើមឱ្យប្រទេស នានា ប្រកាន់ខ្ជាប់ នូវទស្សនៈសន្តិសុខរួមចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសនានា អនុលោមតាមកម្មវត្ថុ និងគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ផ្តោត លើការយកចិត្តទុកដាក់ ដ៏សមហេតុផល របស់ប្រទេសនានា ចំពោះ វិស័យសន្តិសុខ ដោះស្រាយការខ្វែងគំនិតនិង ជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈកិច្ចសន្ទនានិងការចរចា រួមគ្នារ៉ាប់រងភារកិច្ច គាំពារ សន្តិភាព ដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី ចាប់ដៃគ្នាជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ។

លោក Xi Jinping បានថ្លែងទៀតថា សកម្មភាពរបស់ប្រទេសចិនឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខជាសកល គាំពារសន្តិភាពនិងស្ថិរភាពពិភពលោក” ដែលស្របនឹងស្មារតី នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។ សង្ឃឹមថាសកម្មភាពលើកនេះ អាចប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងរបស់គ្រប់ភាគី ដើម្បីរួមចំណែកដ៏វិជ្ជមាន ចំពោះការគាំពារសន្តិភាពនិង ស្ថិរភាពពិភពលោក៕

To Top