ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ស្របពេលដែលជំងឺប្រភេទថ្មី កូរ៉ូណា កំពុងតែរីករាលដាល នៅតាមប្រទេសជាច្រើន លើសកលលោក ។
លោកថា ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះតាម របាយការណ៍ក្រសួងសុខាភិបាល មិនមានជំងឺនេះនៅកម្ពុជា នៅឡើយទេ ។
នេះជាការលើកឡើង របស់លោកក្នុឱកាសដឹកនាំ កម្លាំងដើម្បីគោរពទង់ជាតិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះលោកស្នងការ ក៏បានថ្លែងអំណរគុណ និងសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំរក្សាការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែរ ៕