បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា ទីក្រុង Lyman ដែលជាទីក្រុងសំខាន់មួយ ស្ថិតនៅក្នុងតំបន់មួយ ក្នុងចំណោមតំបន់ចំនួន៤ របស់អ៊ុយក្រែនដែលត្រូវបានបញ្ចូល ដោយប្រទេសរុស្ស៊ី ត្រូវបាន “សម្អាត” ពីកងទ័ពរបស់ទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការវិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងការវាយលុករយៈពេលមួយ សប្តាហ៍របស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងមូស្គូបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ី បានជំរុញទៅមុខជាមួយនឹង ការបញ្ចប់ការបញ្ចូលទឹកដី អ៊ុយក្រែន ចូលមកឧបសម្ព័ន្ធរបស់ខ្លួន ដែលត្រូវបានចាប់យក ទោះបីជាមានការថ្កោលទោស ពីទីក្រុងគៀវ និងលោកខាងលិចក៏ដោយ ។
ការដណ្តើមយកទីក្រុង Lyman មកវិញ ដែលកងកម្លាំងរបស់ទីក្រុងមូស្គូ បានវាយលុកអស់ជាច្រើនសប្តាហ៍ ដើម្បីគ្រប់គ្រងកាលពីដើមឆ្នាំនេះ គឺជាជ័យជម្នះលើកដំបូង របស់យោធាអ៊ុយក្រែន នៅក្នុងទឹកដីដែលវិមានក្រឹមឡាំងបានអះអាងថាជារបស់ខ្លួន និងបានប្តេជ្ញាការពារ តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ។
កងទ័ពអ៊ុយក្រែនបាននិយាយថា ខ្លួនបានចូលទៅក្នុងទីក្រុង Lyman ដែលជាមជ្ឈមណ្ឌលផ្លូវរថភ្លើងយុទ្ធសាស្ត្រនៅភាគខាងកើតតំបន់ Donetsk កាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យទីក្រុងម៉ូស្គូប្រកាស “ការដកទ័ព” ចេញពីទីក្រុងឆ្ពោះទៅកាន់ “ខ្សែបន្ទាត់អំណោយផលបន្ថែមទៀត” ។
Zelensky បានកត់សម្គាល់ នៅក្នុងសុន្ទរកថានៅល្ងាចថ្ងៃអាទិត្យរបស់លោកថា ការចាប់យកទីក្រុង Lyman មកវិញ បានក្លាយជារឿងពេញ និយមបំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ លោកបានបន្ថែមថា «ប៉ុន្តែជោគជ័យរបស់ទាហានរបស់យើង មិនមានកំណត់ចំពោះតែទីក្រុង Lyman នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា