“ការអភិវឌ្ឍ ជាគន្លឹះ សម្រាប់សម្រេចបាន នូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ យើងគួរតែរួមគ្នា ជំរុញឱ្យការអភិវឌ្ឍសកល ឈានចូលដំណាក់កាលថ្មី ប្រកបដោយតុល្យភាព ស៊ីសង្វាក់គ្នានិងបរិយាប័ន្ន ។ ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជជែកដេញ ដោលជាទូទៅ នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៦ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពីគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ហៅកាត់GDI ក្នុងន័យជំរុញឱ្យបញ្ហា អភិវឌ្ឍន៍ក្លាយទៅជារបៀបវារៈស្នូល របស់អន្តរជាតិ ព្រមទាំងបានបញ្ចេញ សំឡេងនៃយុគសម័យយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបាននូវការ អភិវឌ្ឍនិងវិបុលភាពរួម ។
ខ្លឹមសារសំខាន់ របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺប្រកាន់ខ្ជាប់ការចាត់ទុកការ អភិវឌ្ឍជាអាទិភាព ប្រកាន់ខ្ជាប់ការតម្កល់ទុក ប្រជាជនជាចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និងរួមរស់នៅដោយសុខដុមរមនា រវាងមនុស្សជាតិ និងធម្មជាតិ និងប្រកាន់ខ្ជាប់ទិស ដៅប្រតិបតិ្ត ។ សំខាន់នឹងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ វ៉ាក់សាំង ការកៀរគរប្រាក់ទុន សម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់គ្នាជាដើម ដើម្បីពន្លឿន ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងការបង្កើតសហគមន៍ រួមវាសនាតែមួយ នៃការអភិវឌ្ឍសកល ។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ទាក់ទិននឹងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល លោក Xi Jinping បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា “គំនិតផ្តួចផ្តើមមួយនេះ ជាផលិតផលសាធារណៈ ដែលបើកចំហ ទៅកាន់ពិភពលោកទាំងមូល ក្នុងន័យតភ្ជាប់ជាមួយនឹង របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញការអភិវឌ្ឍរួមជាសកល ។
ប្រទេសចិនរីករាយចាប់ដៃ ជាមួយបណ្តាភាគីនានា រួមគ្នាជំរុញ ការអនុវត្តគំនិតផ្តួចផ្តើមនេះ ធ្វើកិច្ចខិតខំប្រឹងប្រែង ដោយមិនបោះបង់ចោលប្រទេសណាមួយឡើយ ។ ”
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping បានធ្វើជាអធិបតី ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍសកល តាមប្រព័ន្ធវីដេអូ លោកបានលើកឡើងគំនិតផ្តួចផ្តើម ៤ចំណុច ពោលគឺរួមគ្នាប្រមូលផ្តុំនិងជំរុញ គំនិតឯកភាពរួមស្តីពីការជំរុញការអភិវឌ្ឍ រួមគ្នាបង្កបរិយាកាសអន្តរជាតិ ដែលមានអំណោយផលដល់ការអភិវឌ្ឍ រួមគ្នាពូនជ្រំកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍសកល និងរួមគ្នាបង្កើតទំនាក់ទំនងភាព ជាដៃគូអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមទាំងនេះ បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ នូវទិសដៅសម្រាប់ជំរុញបុព្វហេតុអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សកល ។
លោក Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិបានថ្លែងថា ការលើកឡើងនូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺចំពេលល្អណាស់ អង្គការសហប្រជាជាតិ បញ្ជាក់យ៉ាងច្បាស់ថា នឹងគាំទ្រនិងរីករាយធ្វើកិច្ចសហប្រតិបតិ្តការ ជាមួយប្រទេសចិនលើគំនិតផ្តួចផ្តើមនេះ ព្រមនិងរួមសហការជាមួយបណ្តាប្រទេសនានា ដើម្បីជំរុញការអនុវត្ត នៃគំនិតផ្តួចផ្តើម ៕